ខេត្តកំពង់ឆ្នាំង:ប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើម្ទេសឆ្អើរលក់សប្បាយរីករាយពេលដែលមុខរបរមួយនេះកំពុងតែមានតម្លៃខ្ពស់នៅលើទីផ្សារដែលពីមុនៗមិនធ្លាប់មាន ។ប្រជាពលរដ្ឋដែលមានមុខរបរធ្វើម្ទេសឆ្អើរ លក់ ឲ្យឈ្មោះ លាក់ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងនៅព្រឹកថ្ងៃ១៤ខែមីនាឆ្នាំ២០២១នេះថា គ្រួសារគាត់ប្រកបមុខរបរឆ្អើត្រីលក់តែដល់ផុតខ្នើត្រីនិងបន្តធ្វើម្ទេសឆ្អើដែលគាត់បានទិញម្ទេសស្រស់ៗពីប្រជាពលរដ្ឋដាំនៅតាមខ្នងកោះនិងចំការតាមដងទន្លេឆ្ងាយៗនៅក្នុងខេត្តកំពង់ឆ្នាំង ។
លោកបានអោយដឹងទៀតថាឆ្នាំនេះម្ទេសស្រស់ដែលគាត់បានឆ្នាំនេះមានតម្លៃ២៨០០រៀលក្នុង១គីឡូក្រាមថ្ងៃនេះគាត់ទិញបានតែ១តោនដោយថ្លៃឈ្នួលវះម្ទេស១០០គីឡូ១៥០០រៀល.ថ្លៃហាលមួយថែប១៥០០រៀល.ដោយឡែកគ្រាប់ម្ទេសវិញគាត់លក់អោយគេយកទៅធ្វើទឹក មទេសខ្លះទៀតក៍បានលក់គ្រាប់អោយទៅអ្នកចំការយកទៅដាំវិញក្នុងនោះមានថ្លៃ១០០គីឡូតម្លៃ២៣ម៉ឺនរៀលផងដែរ ។ប្រជាពលរដ្ឋខាងលើបានអោយដឹងថាម្ទេសស្រស់១០០គីឡូក្រោយពីធ្វើរួចរាល់ទៅជាម្ទេសគ្រៀមវិញបានពី១៥គីឡូទៅ១៦គីឡូតែប៉ុណ្ណោះបានន័យថាស្រកបាត់ច្រើនណាស់ ។គាត់បានអោយដឹងទៀតថាឆ្នាំនេះតម្លៃម្ទាស់គ្រៀមដែលបានធ្វើរួចរាល់តម្កៃ២០០០០រៀលទៅ២១០០០ដែលខុសពីតម្លៃឆ្នាំទៅ ត្រឹមតែ១៥០០០រៀលទៅ១៦០០០រៀល ។ស្ត្រីម្នាក់ទៀតឈ្មោះ ធី ដែលកំពង់សាលម្ទេសបានអោយដឹងថាតម្លៃម្ទេសគ្រៀមបើនៅតែថេរត្រឹមតែ២០០០០រៀទៅ២១០០០រៀលកុំធ្លាក់ចុះនោះពួកគាត់សប្បាយរីករាយបំផុត ។បងស្រីបានអោយដឹងទៀតថាឆ្នាំនេះផ្លែម្ទេសស្រស់ទើបត្រូវបានបេះនៅដើមដៃហើយពិបាករកទិញគ្រាដែលកសិកដឹកតាមការណូតយកមកលក់អោយផ្ទាល់ៗរៀងបានថោកបន្តិច.បើតម្លៃទិញតពីម៉ូយនៅកំពង់ផែតម្លៃ១គីឡូ៣០០០រៀល ។គាត់បាននិយាយអោយដឹងទៀតថាបើផ្លែម្ទេសសម្បូរវិញប្រហែលជាតម្លៃធ្លាក់ចុះហើយមិននៅតម្លៃដូចពេលនេះទេ ៕