អាជ្ញាធរក្រុងសំរោងដឹកនាំក្រុមការងារចុះណែនាំឪពុកម្ដាយយុវជនសង្ស័យ ដើម្បីធ្វើចត្តាឡីស័ក មិនឱ្យចេញពីផ្ទះ

0

 

ខេត្តឧត្តមមានជ័យ៖ ដោយ ចាន់ ធី  ក្រោមការយកចិត្តទុកដាក់ របស់អាជ្ញាធរក្រុងសំរោង បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងការឆ្លងរីករាលដាល់មេរោគកូវិដ១៩ ស្ថិតនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

 

ជាក់ស្តែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ឱក សាម៉េត អភិបាលរងក្រុងសំរោង និងជាប្រធានក្រុមទី៤ នៃក្រុមការងារប្រចាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកម្លាំងអធិការនគបាលក្រុង កងរាជអាវុធហត្ថក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងមេភូមិសំរោង ចុះមកណែនាំឪពុកម្ដាយរបស់យុវជន ឈ្មោះ ប្រាក់ ធារ៉ា អាយុ ៣០ឆ្នាំ ជាភេទទី៣ ទើបមកពីខេត្តព្រះស៊ីហនុ  រស់នៅក្រុងសំរោងសង្ស័យថាមានករណីពាក់ព័ន្ធជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័ក មិនឱ្យចេញពីផ្ទះ និងបិទតូបលក់ដូរនៅផ្សារសំរោង ។

អាជ្ញាធរ មានការព្រួយបារម្ភណ៍ ដោយសារតែ  ប្រវត្ដិនៃការធ្វើដំណើរចេញពីកំពង់សោម.ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមរថយន្ដតាក់ស៊ី ចេញបន្តភ្នំពេញសៀមរាប និងបានឡើងឡានតាកស៊ី បន្តមកខេត្តសៀមរាប ឧត្តរមានជ័យ រថយន្តកាម៉ារី ពណ៍ទឹកប្រាក់ មានគ្នា៥នាក់ព្រះសង្ឃ១អង្គ គ្រូបង្រៀន ១នាក់ និងកូនសិស្សលោក ក្នុង រយៈពេល10ថ្ងៃនេះមានអាការះមិនស្រួល និងមានរោគសញ្ញា ឈឺច្រមុះហៀរសំបុរ ទើបសមត្ថកិច្ច បាន ចាត់ វិធានការបឋម បញ្ជូនបុគ្គលឈ្មោះប្រាក់ ធារ៉ា ទៅមន្ទីរពេទ្យដើម្បីព្យាបាល និងយកសំណាកលទ្ធផងនៅមន្ទីពិសោធន៍ និងបន្តចត្តឡីស័ក១៤ ។