កម្លាំងល្បាត MJP តាមស្ទាក់ឃាត់រថយន្តត្រេអុី មួយគ្រឿង ដែលលបដឹកឈើខុសច្បាប់

0

ខេត្តបាត់ដំបង ៖ រថយន្តត្រេអុីមួយគ្រឿង  ដែលជារថយន្តរបស់អង្គភាព  ត្រូវបានលោកមេបញ្ជាការមួយរូបយកមកដឹកឈើដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ  ហើយក៏ត្រូវកម្លាំងគ្រប់គ្រង  ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងស្រុកសំឡូត តាមឃាត់ជាប់  ខណៈដែលរថយន្តនេះកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ។

ការឃាត់រថយន្តនេះគឺបានធ្វើឡើង  កាលពីថ្ងៃទី ១៤  ខែមិនា  ឆ្នាំ២០២១  វេលាម៉ោង ១២ និង ៣៧ នាទី ថ្ងៃត្រង់
ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត  សហការជាមួយមន្ត្រីល្បាតMJP សរុបមាន   ចំនួន១៥នាក់  ដឹកនាំដោយ លោក លី សាមី  នាយកស្តីទី  តំបន់ប្រើប្រាស់ច្រើនយ៉ាង  គឺឃាត់នៅត្រង់ភូមិសាស្ត្រ ភូមិអូរតាតឹង  ក្នុងឃុំសំឡូត  ស្រុកសំឡូត  ខេត្តបាត់ដំបង ។

ជាលទ្ធផល ក្រុមល្បាតបានចាប់ឃាត់រថយន្តត្រីអុីដឹកឈើខុសច្បាប់បានចំនួន០១គ្រឿង  ពាក់ស្លាកលេខ
ខេមរភូមិន្ទ ០២. ២-២៩៥៧  និងឈើសុក្រំ ចំនួន០៤ដុំ  ស្នើរនិង០,២៧៥ម៉ែត្រគូប  ដែលកំពុងដឹកចេញពីតំបន់ហាមឃាត់  និង  មនុស្សចំនួន ២ នាក់ គឺ ១ ឈ្មោះ សៀប សុធួន ភេទប្រុស  អាយុ៥៨ឆ្នាំ មានតួនាទីជាប្រធាន ទំនាក់ទំនងព្រំដែន កម្ពុជា ថៃ  ប្រចាំច្រកតំបន់ ៤០០ ស្រុកសំឡូត  និង ២ ឈ្មោះ ខាន់ ភារៈ  ភេទប្រុស  អាយុ២២ឆ្នាំ  រស់នៅភូមិវត្តគរ  សង្កាត់វត្តគរ  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង ។

បច្ចុប្បន្នក្រោយការឃាត់រួចមក  កម្លាំងបាននាំយកមកសាកសួរនិងបន្តតាមនិតីវិធីតាមច្បាប់  របស់តំបន់ការពារនៅស្នាក់ការMJPស្ថិតនៅក្នុង  ភូមិសំឡូត  ឃុំសំឡូត  ស្រុកសំឡូត  ខេត្តបាត់ដំបង  និងដើម្បីបន្តទៅកាន់
សាលាដំបូងខេត្ត ៕ សោ និយមរ័ត្ន