ខេត្តបាត់ដំបង÷ដោយ សៅ សារិទ្ធ ដោយមើលឃើញថាចំនួនពលករច្រើននៅមណ្ឌលចត្តាឡីស័កក្នុងស្រុកចំនួន២គឺស្រុកថ្មគោលនិងស្រុកបវេលលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបានណែនាំដល់អាជ្ញាធរស្រុកទាំង២ត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។ដោយការរៀបចំនេះ
មណ្ឌលចត្តាឡីស័កបន្ថែមនេះត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវក៏ដូចជាកន្លែងងូតទឹកភ្លើងអគ្គីសនីនិងផ្ដល់របបអាហារឲ្យបានគ្រប់គ្រាន់ផង។ក្រៅពីនេះក៏ត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករនិងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ព្រមទាំងច្បាប់ស្តីពីកូវីដ១៩និងអនុក្រឹតរបស់រាជរដ្ឋាភិបាលផងដែរ។
ការណែនាំដល់អាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធឲ្យរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមក្នុងស្រុក២ខាងលើនេះនូវខណះដែលលោកងួន.រតនៈអភិបាលនៃគណៈអភិបាលនៃគណៈអភិបាលខេត្តកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១បានចុះពិនិត្យស្ថានភាពទូទៅនិងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុកមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ។ក្នុងដំណើរចុះពិនិត្យនេះដែរក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀតផងដែរដើម្បីចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកតាមបន្ទាត់ព្រំដែនមានដូចជា:ស្រុកថ្មគោល,ស្រុកបវេល,ស្រុកសំពៅលូននិងស្រុកភ្នំព្រឹកស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
មន្ត្រីសាលាខេត្តបានបញ្ជាក់ដែរថា:បច្ចុប្បន្នស្រុកជាប់ជាយដែនរួមមានស្រុកកំរៀង,ភ្នំព្រឹកនិងស្រុកសំពៅលូនចាប់ផ្ដើមមានភាពធូរស្រាលប៉ុន្តែស្រុកមួយចំនួននៅខាងក្នុងមានកំណើនពលករច្រើនពិសេសនៅមុនរដូវបុណ្យចូលឆ្នាំខាងមុខនេះ។ហើយក្នុងខេត្តបាត់ដំបងគិតចាប់ពីថ្ងៃទី៧ខែមិនាឆ្នាំ២០២១អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជូនពលករជាង១០០០នាក់ទៅរាជធានីខេត្តផ្សេងនិងមានពលករជាង២០០០នាក់ផ្សេងទៀតមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបងត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែនខណៈបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន២៣១៥នាក់៕សៅ សារិទ្ធ





































