សហរដ្ឋអាមេរិក និងជប៉ុន បានព្រមានចិនប្រឆាំងអំពើបង្ខិតបង្ខំនិងឥរិយាបថបង្កហេតុ

0

អន្តរជាតិ ៖ នៅថ្ងៃអង្គារ៍នេះបន្ទាប់ ពីមានកិច្ចប្រជុំកិច្ចការការពារនិងកិច្ចការការទូតដើម្បីលើកទឹកចិត្តក្រុមបក្សសម្ព័ន្ធរបស់ខ្លួនប្រឆាំងនឹងឥទ្ធិពល ងើបឡើងរបស់ប្រទេសចិន។ យោងតាមអាអេហ្វប៉េ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋ មន្ត្រីការបរទេសអាមេរិកលោក Tony Blinken កំពុងស្ថិតក្នុងដំណើរលើកដំបូងរបស់ខ្លួនដែលចាប់ផ្តើមធ្វើកាល ពីថ្ងៃច័ន្ទទៅកាន់ប្រទេសជប៉ុន ដើម្បីរកការគៀងគរក្រុមសម្ព័ន្ធក្នុងតំបន់និងការបញ្ជូនសារមួយតបទៅកាន់ក្រុង ប៉េកាំង។ រដ្ឋមន្ត្រីសំខាន់ទាំង២របស់សហរដ្ឋអាមេរិក នឹងត្រូវបន្តដំណើរទៅកាន់កូរេខាងត្បូង ដែលក្នុងដំណើរ នោះបញ្ហាពាក់ព័ន្ធកូរេខាងជើង គឺជារឿងសំខាន់នៅក្នុងការជជែក។ នៅក្នុងការជជែកនៅក្នុងប្រទេសជប៉ុននេះ វិញ ប្រធានបទបានផ្តោតលើបញ្ហាចិនរួមទាំងការបង្កើនវត្តមានរបស់ចិននៅជុំវិញកោះដែលមានជម្លោះជាមួយ នឹងប្រទេសជប៉ុន និងស្ថានការណ៍ក្នុងកោះតៃវ៉ាន់និងហុងកុងផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយ ជំនួបរវាងសមភាគីជប៉ុន សេចក្តីថ្លែងការណ៍រួមបានព្រមានថាឥរិយាបថចិនដែលមិនស្របនឹងសណ្តាប់ធ្នាប់ អន្តរជាតិដែលកំពុងមាននាបច្ចុប្បន្ន បានបង្ហាញនូវឧបសគ្គនយោបាយ, សេដ្ឋកិច្ច, យោធានិងបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍ដដែលបន្តថារដ្ឋមន្ត្រីអាមេរិកនិងជប៉ុនប្តេជ្ញាប្រឆាំងឥរិយាបថបង្ខិតបង្ខំនិងបង្កហេតុដែលចិន បានធ្វើចំពោះអ្នកដទៃក្នុងតំបន់។