ខេត្តឧត្តមានជ័យ.កាលពីវេលាម៉ោង ១៩ និង ២០ នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ មានករណី ទឹកប្តូរនិស័យ នាំឲ្យបុរសម្នាក់ គ្រោះថ្នាក់ចរាចរណ៍ បន្សល់ដង្ហើមចង្រិត.ដែលបានកើតឡើងលើកំណាត់ផ្លូវ លេខ ២៦-២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៧-៧៨ ស្ថិតក្នុង ភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្ករឡើងដោយ ម៉ូតូដួលខ្លួនឯង
បណ្តាលអោយរងរបួសធ្ងន់ ០១ នាក់ ប្រុស អ្នកបើកបរម៉ូតូឈ្មោះ មុច ដាវីត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ០១ គ្រឿងម៉ាក Wave ពណ៍ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1M – 9032 បើកបរក្នុងទិសដៅពីកើតទៅលិច រងរបួសធ្ងន់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូ ប្រើប្រាស់គ្រឿងស្រវឹងសំណាងហើយដែលមិនគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។
វត្ថុតាងម៉ូតូ ០១ គ្រឿងខាងលើ ត្រូវបានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីរក្សាទុកជូនជនរងគ្រោះឬសាច់ញាតិមកទទួល។ ដោយចាន់ធី




































