ខេត្តបាត់ដំបង÷ជនសង្ស័យ២នាក់រួមនិងវត្ថុតាងពាក់ពន្ធនិងករណីដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការ។កម្លាំងមន្ត្រីឧទ្យានុរក្សស្រុកសំឡូតបានប្រាប់ឲ្យដឹងថា÷ក្រោយការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២១កន្លងមកនេះមន្ត្រីជំនាញបានសម្រេចរៀបចំសំណុំបែបបទបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងតែម្តងដើម្បីអនុវត្តតាមនីតិវិធី។ជនសង្ស័យទាំង២នាក់មានឈ្មោះសៀប.សុធួនភេទប្រុសអាយុ៥៨ឆ្នាំបច្ចុប្បន្នរស់នៅក្នុងស្រុកសំឡូតនិងម្នាក់ទៀតមានឈ្មោះខាន់.ភារៈភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិវត្តគរសង្កាត់វត្តគរក្រុង/ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា÷ការបង្ក្រាបខាងលើធ្វើឡើងនៅថ្ងៃទី១៤ខែមីនាកន្លងមកនេះដោយកម្លាំងមន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមន្ត្រីល្បាតMJPបានស្ទាក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនៅលើកំណាត់ផ្លូវខណ:ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពដឹកឈើចេញពីតំបន់ហាមឃាត់ក្នុងស្រុកសំឡូត។ចំណែកវត្ថុតាងដែលមន្ត្រីជំនាញរឹបអូសបានរួមមាន:រថយន្តពណ៌ត្រីអុីដឹកឈើខុសច្បាប់ចំនួន១គ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០២.២២៩៥៧រួមជាមួយឈើប្រភេទសុក្រំចំនួន៤ដុំស្នើរ០,២៧៥ម៉ែត្រគូបផងដែរ៕សៅ សារិទ្ធ