អង្ករចំនួន១តោន អាកុលមួយកានត្រូវបានព្រះតេជគុណ ថុង រី ព្រះគ្រូសូត្រស្តាំវត្តព្រៃម្លូប្រគល់ជូនលោកជំទាវ និន សាផុនតំណាងរាស្រ្ត

មណ្ឌល ខេត្តតាកែវលោកជំទាវ​ និន​ សាផុន​ ប្រធានគណ:កម្មាធិការទី៩នៃរដ្ឋសភា​ អនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី សមាជិកាគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត​  ខេត្តតាកែវ រួមដំណើរដោយ លោកជំទាវ នូ សុវណ្ណនី សមាជិកាគណ:កម្មាទី៩នៃរដ្ឋសភា សមាជិកក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រពុំឈូក ស្រុកកោះអណ្តែត បាននាំយកនូវ អង្ករចំនួន១តោន និងទឹកអាល់កុលចំនួន១កាន ដែលជាការឧបត្ថម្ភរបស់ព្រះតេជគុណ ថុង រី គ្រូសូត្រស្តាំ វត្តព្រៃម្លូ ឃុំក្រពុំឈូក ជូនដល់លោកជំទាវ និន សាផុន នាឪកាសនោះផងដែរលោកជំទាវប្រធានបានប្រគល់ជូនដល់រដ្ឋបាលស្រុក​កោះអណ្ដែត ទុកសម្រាប់ចាត់ចែង​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ។ 

រដ្ឋបាលស្រុកកោះអណ្តែត ដែលមាន លោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត សូមគោរពប្រគេនពរព្រះតេជគុណ​ លោកជំទាវ និងម្ចាស់ទានទាំងអស់សូមជួបប្រទះតែព្រះពុទ្ធពរព្រះទាំងបួនប្រការ​គឺ អាយុ​ វណ្ណ:​      សុខ:​ និងពល:កុំបីឃ្លៀងឃ្លាតឡេីយ​ និងជៀសផុតឆ្ងាយពីជំងឺឆ្លងកូវីដ-១៩។