ខេង្តឧង្តរមានជ័យ៖នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឃិន ញ៉ាណ អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញទទួលអំណោយ ចំនួន ១២.៥០០ ម៉ាស់ ពី ក្រុមហ៊ុន ខ្មែរភូលវែលហ្វែរឡូតធើរី ខូ អិលធីឌី ដែលជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តឧត្ដរមានជ័យ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕ដោយ៖ចាន់ ធី




































