មេបញ្ជាការតំបន់សឹកដាក់បទបញ្ជាក្តៅពង្រឹងវិធានការគ្រប់គ្រងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងការពារការឆ្លងរាលដាលមេរោគកូវីត19

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន​ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានដាក់បទបញ្ជាក្តៅ ក្នុងការពង្រឹង វិធានការគ្រប់គ្រងកម្លាំង ក្នុងការប្រយុទ្ធប្រឆាំងការពារការឆ្លងរាលដាលមេរោគកូវីត19 នៅក្នុងទីតាំងបន្ទាយ ដល់កងកម្លាំងនិងក្រុមគ្រួសាររបស់កងទ័ព នៅរសៀលថ្ងៃទី 16 ខែមីនាឆ្នាំ 2021

កិច្ចប្រជុំពិសេសនេះ មានការចូលរួមពីមេបញ្ជាការគ្រប់កងឯកភាព និងថ្នាក់ដឹកនាំរបស់ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយឧត្តមសេនីយ៍ទោសោមស៊ុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមេរោគកូវីត19 កំពុងឆ្លងរីករាលដាលយ៉ាងកាចសាហាវ ហើយនិងឆាប់រហ័សចូលក្នុងសហគមន៍ នៅបណ្ដាលខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមានការព្រួយបារម្ភណ៍ ពីសុខភាពកងទ៍ព ក៏ដូចជាគ្រួសារកងទ័ព ។ 

ឧត្តមសេនីយ៍ទោសោមស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងយ៉ាងតឹងរ៉ឺងបំផុត ក្នុងការចេញចូលក្នុងបន្ទាយ ត្រូវតែអនុវត្តឲ្យបានដាច់ខាត នូវវិធានការរបស់ក្រសួងសុខាភិបាល ចំពោះអ្នកមិនអនុវត្តតាមមិនអនុញ្ញាតិឲ្យចូលបន្ទាយជាដាច់ខាត និងត្រូវពិន័យតាមច្បាប់កំណត់ ហាមដាច់ខាតមិនអនុញាតិឱ្យចេញចូលទៅក្នុងទីប្រជុំជន ដោយមិនពាក់ម៉ាសនោះឡើយ  នឹងរក្សាគម្លាតសុវត្ថិភាពក្នុងការទំនាក់ទំនងការងារផ្សេងៗ បើគ្មានការចាត់តាំងបញ្ជាការអង្គភាពមិនអនុញ្ញាតឲ្យយោធិនណាម្នាក់ដើរម្នាក់ចេញក្រៅអង្គភាពជាដាច់ខាត ដោយអនុវត្តវិធានការ 3 ការពារ និង 3 កុំរបស់សម្ដេចតេជោហ៊ុនសែន ។

តាមបណ្តាកងឯកភាព និមួយៗត្រូវចាត់តាំងការយាមនិងប្រចាំការ ប្រចាំបញ្ជាឲ្យបានម៉ត់ចត់ និងមិនអនុញ្ញាតឱ្យសមាសភាពចម្លែកណាចូលមកក្នុងទីតាំងអង្គភាព ដោយគ្មានការពិនិត្យឲ្យបានហ្មត់ចត់ ក្នុងវិធានការការពារមេរោគ covid 19 របស់ក្រសួងសុខាភិបាលឡើយ

ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រកាសឲ្យយោធិនគ្រប់រូបនិងក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំងការពារមេរោគ covid 19 លើកទីមួយរួចហើយ ត្រូវអញ្ជើញមកចាក់ជាលើកទីពីរនៅវេលាម៉ោង៦,០០នាទីព្រឹកថ្ងៃទី១៩ ខែមិនាឆ្នាំ២០២១នេះឱ្យទាន់ពេលវេលា តាមការកំណត់របស់ថ្នាក់លើ  នៅក្នុងកិច្ចប្រជុំមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចែកម៉ាស់ 4 ស្រទាប់ ចំនួន 2,000 ជូនដល់មេបញ្ជាការគ្រប់កងឯកភាព ដើម្បីប្រើប្រាស់ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមអនុក្រឹត្យលេខ 37 របស់រាជរដ្ឋាភិបាល ។

ដោយ ប៊ុន រដ្ឋា