អាង​ប្តី​មានអំណាច​ជា​ប៉េអឹម​ធ្វើបាប​ពលរដ្ឋ​ទន់ខ្សោយ​រួច​យកទៅដាក់​គុក​ជាកា​ព្រមាន​

0

បន្ទាយ​មាន​ជ័​យះ​ ​ស្ត្រី​ជា​ប្រពន្ធ​លោក​ប៉េអឹម​ម្នាក់​ត្រូវបាន​មហាជន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​អាជីវក​លក់​ស្បែកជើង​ហើយ​ជេ​ប្រមាទ​និង​វាយដំ​ទៅលើ​ជនរងគ្រោះ​រួច​ទូរស័ព្ទ​តេ​ហៅ​ប្តី អោយមក​ចាប់​ជនរងគ្រោះ​យកទៅ​ដេក​ក្នុង​ទ្រុង​មួយ​យប់​មួយថ្ងៃ​ទើប​ដោះលែង ទង្វើរ​បែបនេះ​វា​មិនគួរ​កើតមាន​នោះទេ ទៅលើ​ពលរដ្ឋ​ស្លូតត្រង់​ជាមួយ​ជន​មានអំណាច​បុណ្យ​សក្តិ​ដែលជា​មន្ត្រី​ប៉េអឹម​សព្វថ្ងៃនេះ ។​ ​

ក្នុង​ហេតុ​កា​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៨ ព្រឹក ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​តូប​លក់​ស្បែកជើង​មួយកន្លែង​ខាងមុខ​ផ្សារ​អ​គ្គះ​ថ្មី ជាប់​ផ្លូវ​យាយ​ម៉ៅ ដែល​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​មួយ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែល​ស្ត្រី​ដែលជា​ប្រពន្ធ​របស់លោក​ប៉េអឹម​ខាងលើ​នោះ បាន​បើករថយន្ត​របស់ខ្លួន​មក​ចត​ចំ​ពីមុខ​តូប​លក់​ស្បែកជើង របស់​ជនរងគ្រោះ​ប៉ែក​ខាងលិច ហើយ​ជនរងគ្រោះ បាន​ប្រាប់​អោយ​ស្ត្រី​រូបនោះ យក​រថយន្ត​ចេញ​ជាបន្ទាន់​ងាយស្រួល​ក្នុងកា​រាបចំ​ស្បែកជើង​លក់​ដូច​ធម្មតា បែប​ជា​ស្ត្រី​ម្ចាស់​ឡាន​ខឹងច្រឡោទ​ជេ​ប្រមាទ​និង​ធាក់​ជនរងគ្រោះ ហើយក៏​ហៅ​ប្តី​មក​អូ​សក​យកទៅ​ញាត់​គុក​តែម្តង​។​ ​???????????????????????????????

តាម​សេចក្តី​រាយ​ការ​ណ៏​ពី​ម្តាយ​ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​យក​ព​ត៏​មាន​ជាច្រើន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤​ក្នុង​តូប​លក់​ស្បែកជើង​របស់គាត់​ថា មុនពេល​កើតហេតុ​ស្ត្រី​ជនបង្ក​ឈ្មោះ​ផា ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ប្រពន្ធ​របស់លោក​ម៉ែន ភា​រម្យ​ជា​មេបញ្ជាការ​ង​ប៉េអឹម​ខេត្តបន្ទាយមានជ័យ ម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា កូន​របស់គាត់​ដែល​ត្រូវគេ​ធ្វើបាប​នោះ មានឈ្មោះ​ពេជ្រ គឹម​លាង ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ឪពុក​ឈ្មោះ ពេជ្រ​សីឡា ហៅ​តា​ម៉ាប់ ហើយ​កូន​របស់គាត់​នោះបាន​សុំ​អង្វ​ក​ពី​ឈ្មោះ​ផា អោយ​យក​រថយន្ត​ចេញពី​កន្លែង​

លក់ដូរ​របស់គាត់​ដោយ​គាត់​យល់ថា កា​ចត​រថយន្ត​នោះ​គឺមាន​ជាង​១​ម៉ោង​ហើយ គឺ​ចាប់ពី​ម៉ោង​៧​ព្រឹក មកទល់​៨ ១០​នាទី​ទើប​មានរឿង​កើតឡើង​តែម្តង ដោយ​ភាគី​ខាង​ជនបង្ក​ជេ​ប្រមាទ​លើ​ជនរងគ្រោះ​ហើយ​លោត​មក​ធាក់​ពីក្រោយ​ជនរងគ្រោះ​ទៀតផង ក្រោយពេល​កើតហេតុ​រួច​ស្ត្រី​រូប​នោះបាន​ទូរស័ព្ទ​ហៅ​ប្តី​របស់​ខ្លូន ដើម្បី​ចាប់យក​ជនរងគ្រោះ​យកទៅ​ញាត់​គុក​នៅ​បន្ទាយ​របស់ខ្លួន​ពេញ​១​យប់​១​ថ្ងៃ លុះ​មកដល់​ពេលព្រឹក​ថ្ងៃទី​៥​ខែ​ឆ្នាំ​ដ៏​ដែល​ទើប​មានកា​ដោះលែង​មកវិញ ម្តាយ​ជនរងគ្រោះ​បាន​បន្តទៀតថា គាត់​មិន​ចង់អោយ​ប្រពន្ធ​ផ្ស​ព​ផ្សាយ​ណាមួយ​ផ្សាយ​ពី​រឿង​កូន​គាត់​នោះទេ ព្រោះ​ខ្លាច​អស់លោក​មានអំណាច​ទាំងនោះ មក​ចាប់​ពួកគាត់​ទៅ​ញាត់​គុក​បន្តទៀត ដូច​ឆ្នេះ​ហើយ​គាត់​សំណូមពរ​ដល់ ថ្នាក់លើ​មេត្តាជួយ​រក​យុ​ត្តិ​ធ​ម៏​ជូន​ដល់​គ្រួសារ​របស់គាត់​ដោយ​ក្តី​អនុគ្រោះ​ផង ។​ ​

លោក​ម៉ែន ភារ​ម្យ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ភ្នាក់ងារ​យក​ព​ត៏​មាន​យើង​តាម​ទូរស័ព្ទ​ថា ដំបូង​ជនបង្ក​ឈ្មោះ​ពេជ្រ គឹម​លាង បាន​ជេ​ប្រមាទ​លើ​ប្រពន្ធ​របស់​ខ្លូន​មិន​ស្គាល់​ចាស់ទុំ ទើប​លោក​យកមក​អប់រំ​នៅ​ទីបញ្ជាកា​ខេត្ត រហូត​បញ្ជូនទៅ​តុលាការ​ដើម្បី​អប់រំ​បន្ថែមទៀត លោក​ម៉ែន ភា​រម្យ​ដ៏​ដែល​បាន​បន្តទៀតថា ទួ​ស​ជា​បែបណាក៏ដោយ ជនបង្ក​រូបនោះ​គឺ​លោក​គ្រាន់តែ​អប់រំ​និង​ដោះលែង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤​នេះ អោយ​ត្រលប់មក​ផ្ទះ​វិញ​ដោយ​មិនបាន​ចោទប្រកាន់​ធ្ងន់ធ្ងរ​នោះទេ គឺ​យើង​គ្រាន់តែ​ប្រដៅ​ក្មេង​អោយ​និយាយស្តី​ជាមួយ​ចាស់ទុំ​អោយបាន​ល្អ​តែប៉ុណ្ណោះ​៕