ខេត្តបាត់ដំបង÷ការរកទីតាំងត្រៀមទុក២ទីតាំងសម្រាប់រៀបចំឈាបនដ្ឋានបូជានិងកប់សពដែលនឹងកើតមានឡើងក្នុងដំណាក់កាលណាមួយដែលវានឹងអាចកើតមានឡើងចំពោះជនរងគ្រោះដល់ជាយុជីវិតជាជនជាតិឥស្លាមឬជាជនជាតិខ្មែរដែលពាក់ព័ន្ធនិងជម្ងឺកូវីដ១៩ដែលយើងគ្រប់គ្នាមិនចង់ឲ្យកើតមានរឿងបែបនេះកើតឡើងសម្រាប់ពលរដ្ឋគឺអាជ្ញាធរខេត្តបានកំណត់រួចហើយ។
ការចុះពិនិត្យនិងកំណត់យកទីតាំង២ខាងលើនេះខណះដែលលោកងួន.រតន:អភិបាលខេត្តរួមនិងមន្ត្រីពាក់ព័ន្ធបានចុះសិក្សាពិនិត្យកាលពីព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០២១កន្លងមកថ្មីៗនេះ។មន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា÷
ក្រោយពីលោកងួន.រតន:អភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង២កន្លែងស្ថិតក្នុងស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ដោយបានកំណត់យករួចរាល់ហើយក្នុងនោះមួយទីតាំងឋិតនៅក្នុងបរិវេណជើងភ្នំវត្តភ្នំស្លឹក(សហគមន៍ព្រៃឈើភ្នំស្លឹក)ឃុំស្តៅសម្រាប់រៀបចំឈាបនដ្ឋានបូជាសពជនរងគ្រោះដោយជម្ងឺកូវីដ១៩និងមួយកន្លែងទៀតសម្រាប់កប់សពកូវីដ១៩ដល់ជនជាតិឥស្លាមឋិតក្នុងភូមិអូរពកឃុំរស្មីសង្ហាស្រុករតន:មណ្ឌល។
ប្រភពដដែលបន្តថា:ក្រោយពីមានការសម្រេចលើទីតាំង២ខាងលើនេះហើយកិច្ចការងារនេះក៏ត្រូវបានរដ្ឋបាលខេត្តប្រគល់ជូនដល់មន្ទីរធម្មការនិងសាសនាចាត់ចែងរៀបចំឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីជាការត្រៀមតែបើសិនជារឿងបែបនេះមិនអាចកើតឡើងដល់ពលរដ្ឋក្នុងខេត្តយើងទាំងអស់គ្នានឹងសម្តែងការត្រេកអរមិនខាន៕សៅ សារិទ្ធ




































