​​​LEXUS .RX300 បែក​កង់​ត្រលប់​ផ្ងា​ជើង​ឡើងលើ​ទាំង​ព្រឹក​

0

កំពង់ធំ​៖ មាន​រថយន្ដ​ម៉ាក LEXUS .RX300​មួយគ្រឿង​បាន​បែក​កង់​ត្រលប់​ផ្ងា​ជើង​ឡើងលើ ត្រង់ចំនុច​ផ្លូវបំបែក​កែង​គោល ស្ថិតក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​ ​ ​យោងតាម​សំដី​បងស្រី​របស់​ជនរងគ្រោះ​បាន​ប្រាប់​អ្នក​សាព៍​ត័​មាន​យើង​ថា​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង 6.20​នាទី​ព្រឹក​ថ្ងៃទី 05​ខែសីហា ឆ្នាំ​2014 ត្រង់ចំនុច​ភូមិ​ឃុំ​ខាងលើ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ គង់ ភេទ​ប្រុស​អាយុ​32​ឆ្នាំ រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។​ ​ ​

ក្រោយពេល​កើតហេតុ​ភ្លាមៗ​ប៉ូលិស​ប៉ុស្តិ៍​បាន​ទៅធ្វើ​វាស់វែង​រួចហើយ ដោយ​ឃើញថា​ពុំមាន​នាក់​ម្នាក់​រងរបួស​និង​ប៉ះពាល់​ដោយ​ប្រការ​ណាមួយ​ឡើយ ក៏​ឪ្យ​ម្ចាស​រថយន្ដ​ទៅ​ហៅ​ឡានស្ទូច​ដើម្បី​ស្ទូច​រថយន្ដ​ទៅ​ជុស​ជុល​ខ្លូន​ឯង​វិញ​ដើម្បី​បញ្ចប់​សារ​ណុំ​រឿង​តែម្ដងទៅ​៕ ដោយ​ផន សុខ​ជាតិ​ ​??????????????????????????????? ??????????????????????????????? ???????????????????????????????