លោកឧត្តមសរនីយ៍ទោ សុី ឃាង បានឧបត្ថម្ភទឹកសុទ្ធចំនួន៣០០យួរដល់កម្លាំងយាមតាមមណ្ឌុលធ្វើចត្តាឡីស័ក ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺកូវិដ១៩

0

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ស៊ី ឃាង នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភទឹកសុទ្ធចំនួន៣០០យួរ តាមរយៈលោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដេីម្បីចែកជូនដល់កម្លាំងយាមតាមមណ្ឌលធ្វេីចត្តាឡីស័ក ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនេះតាងនាម មេបញ្ជាការ មេបញ្ជាការរង នាយ ពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៍ថ្លៃថ្លានេះនិងសូមគោរពជូនពរឯកឧត្ដម នឹង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕ដោយ៖ចាន់ ធី