កំពង់ធំ= បុរសវ័យចំណាស់ម្នាក់វ័យ៦៥ឆ្នាំបានបើកបររថយន្តម៉ាកកូរ៉ូណាក្នុងល្បឿនលឿនទំនងខ្លាចសម្ថកិច្ចពន្ធដាចាប់ផាកពិន័យរ៉េចង្កូតទៅបុកមន្រ្តីអាវុធហត្ថស្រុកតាំងគោកម្នាក់ដែលជាជំនួយការអាវុធហត្ថស្រុកតាំងគោកដែលឈរបំពេញបេសក:កម្មជាមួយមន្រ្តីពន្ធដារបណ្តាលឲ្យស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យអង្អែកបារាយណ៍ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករនេះ បានកើតឡើនថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០ នាទីល្ងាច តាមផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ ៩៨/៩៩ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ សមត្ថកិច្ចមូលដ្ឋានបានឥ្តដឹងថា ករណីគ្រោះថ្នាក់ចរាចរ រវាង រថយន្តម៉ាកកូរ៉ូណាបុកមន្ត្រីកងរាជអាវុធហត្ថកំពង់ចុះបំពេញបេសក:កម្ម សហការណ៏ជាមួយកម្លាំងពន្ធដារ ត្រួតពិនិត្យទៅលេីមធ្យោបាយដែលមិនបង់ពន្ធ ក្នុងទិសដៅរថយន្តបេីកមកពីជេីងទៅត្បូង ពេលជនរងគ្រោះឈរនៅលើជាយផ្លូវ(ខាងលិចថ្នល់) បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក រថយន្តម៉ាកកូរ៉ូណាពណ៏ ស ពាក់ផ្លាកលេខភ្នំពេញ ២P ៣៦២៨ បេីកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ ឆ្នាំរស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម(មុខរបរលក់ដូរ)។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តនិងជនបង្ករត្រូវឃាត់ខ្លួនបាននៅហ្នឹងកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលអធិការដ្ឋាននគរបាលស្រុកតាំងគោក រងចាំដោះស្រាយតាមច្បាប់។
ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ ឆ្នាំរស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មូលហេតុ បឋម បង្ករមកពីអ្នកបេីកបររថយន្តក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ដោយឡែកសាកសពជនរងគ្រោះប្រគល់ជូនសាចញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕







































