ក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់ដោយសារអំពើបាញ់ប្រហាររបស់ក្រុមយោធាមីយ៉ាន់ម៉ា បានចូលរួមក្នុង ពិធីដង្ហែរសព

0

អន្តរជាតិ៖ ការធ្វើបាតុកម្មរបស់ពលរដ្ឋចេះតែបន្តប្រឆាំងនឹងអំពើរដ្ឋប្រហារថ្ងៃទី១កុម្ភៈ។ សេចក្តី រាយការណ៍ទីភ្នាក់ងាររ៉យតឺ បានរាយការណ៍ថាក្នុងការដង្ហែរសពនិស្សិតពេទ្យឈ្មោះខាន់ យ៉ាហេន ដែលត្រូវគេ បាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មនុស្សចូលរួមមានច្រើនកុះករពាសពេញថ្នល់។ ក្នុងការដង្ហែរសពកាលពីថ្ងៃអង្គារ៍ ម្តាយរបស់សពនិស្សិតពេទ្យនោះ បានទួញយំសោកស្តាយនិងស្រែកចង់ឲ្យក្រុមយោធានោះ បាញ់សម្លាប់គាត់ វិញទៅ ជាជាងការបាញ់សម្លាប់កូនប្រុសជាទីស្រឡាញ។ ក្រុមង្នកចូលរួមដង្ហែរសពរួមនិងក្រុមនិស្សិតពេទ្យ បាន នាំគ្នាស្រែកថា បដិវត្តន៍យើង ត្រូវតែឈ្នះ។ កាលពីថ្ងៃអង្គារ៍ម្សិលមិញនោះផងដែរប្រទេសបារាំងបានថ្លែងថាស ហភាពអឺរ៉ុបនឹងយល់ព្រមធ្វើការដាក់ទណ្ឌកម្មលើក្រុមយោធានៃប្រទេសមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។ កាលពីថ្ងៃអង្គារ៍នោះផងទៀត បាតុករម្នាក់ទៀតត្រូវបានគេបាញ់សម្លាប់នៅក្នុងក្រុងខៅលីន ដែលការ បាញ់សម្លាប់នេះ បាននាំឲ្យចំនួនមនុស្សស្លាប់ដោយសារតែអំពើបាញ់ប្រហាររបស់ក្រុមយោធាលើបាតុករបាន កើនដល់ជាង១៨០នាក់ហើយ។

AstraZeneca vaccine: Europe divided over suspensions as investigation continues
ប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប បានបន្តការចាក់វាក់សាំង AstraZeneca វិញ បើទោះបីជាប្រទេសមួយ ចំនួនកំពុងរង់ចាំលទ្ធបញ្ជាក់ជុំវិញការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីឈាមកកនោះយ៉ាងណាក៏ដោយ។ សេចក្តី រាយការណ៍ប៊ីប៊ីស៊ី បានឲ្យដឹងថាប្រទេសបារាំង, អាល្លឺម៉ង់, អ៊ីតាលីនិងអេស្ប៉ាញ បានស្ថិតក្នុងការរង់ចាំការស្រាវ ជ្រាវដោយក្រុមនិយ័តករអឺរ៉ុបនោះសិន ប៉ុន្តែប្រទេសជាសមាជិកអឺរ៉ុបខ្លះដូចជាប្រទេសប៉ូឡូញនិងបែលហ្ស៊ីក បានបន្តការចាក់វ៉ាក់សាំង AstraZeneca នោះវិញហើយ។ សូមបញ្ជាក់ថាមជ្ឈមណ្ឌលថ្នាំពេទ្យអឺរ៉ុប EMA គ្រោង នឹងបញ្ចេញលទ្ធផលនៃការស៊ើបអង្កេតទាក់ទងនឹងវ៉ាក់សាំង AstraZeneca និងករណីកកឈាម Blood Clots នោះនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ៍កន្លងមកនេះ មជ្ឈមណ្ឌលថ្នាំ ពេទ្យអឺរ៉ុប EMA បានថ្លែងថាគេនៅតែជឿជាក់លើប្រសិទ្ធនៃថ្នាំវ៉ាក់សាំង AstraZeneca និងគូសបញ្ជាក់ថាករណី ដែលមានបញ្ហាឈាមកកនោះ គឺជារឿងសាមញ្ញក្នុងស្រទាប់ពលរដ្ឋជាទូទៅ។ ប្រធានមជ្ឈមណ្ឌល EMA លោក ស្រី Emer Cooker បានថ្លែងមុននេះថាមិនមានការបង្ហាញណាមួយបញ្ជាក់ថាវ៉ាក់សាំង AstraZeneca បានបង្កឲ្យ មានភាពវិវត្តន៍ទៅរកការកកឈាមនោះទេ។
។។។។
8 killed in shootings at 3 metro Atlanta spas. Police have 1 suspect in custody
អំពើបាញ់ប្រហារក្នុងកន្លែង Spas បីកន្លែងបណ្តាលឲ្យមានមនុស្សស្លាប់៨នាក់ក្នុងក្រុងAtlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវក្រុមប៉ូលីសអាមេរិកជឿថាបង្កឡើងដោយមនុស្សតែម្នាក់។ ស៊ីអិនអិន បានរាយការណ៍ ថាមនុស្ស៨នាក់បាន ស្លាប់និងម្នាក់បានរងរបួសក្នុងអំពើបាញ់ប្រហារក្នុងកន្លែង Spas ចំនួន៣ក្នុងរដ្ឋ Atlanta កាលពីថ្ងៃអង្គារ៍។ ក្នុងចំណោមអ្នកស្លាប់នោះ ភាគច្រើនគឺជាស្ត្រីជាតិអាស៊ី។
មន្ត្រីប៉ូលីសអាមេរិកបានថ្លែងថាគេមិនទាន់មានតម្រុយណាមួយអាចបង្ហាញភ្លាមៗឲ្យដឹងថាតើអំពើបាញ់ប្រហារនោះ បានជាប់ពាក់ព័ន្ធនឹងអ្វីនោះឡើយ។ ជនសង្ស័យម្នាក់ ត្រូវបានគេចាប់ខ្លួនក្នុងសង្កាត់ Crisp នាវេលាយប់ ម៉ោង៨ កន្លះថ្ងៃអង្គារ៍ ក្រោយហេតុការណ៍បាញ់សម្លាប់ប្រមាណ៣ម៉ោងកន្លះក្នុងកន្លែង Spa មួយក្នុងក្រុងឆេរ៉ូគី។ ជន សង្ស័យនោះត្រូវគេបង្ហាញអត្តសញ្ញាណឈ្មោះ Robert Aeron Long អាយុ២១ឆ្នាំរស់នៅក្នុងសង្កាត់ Woodstock ។ ក្រុមប៉ូលីសកំពុងតែបន្តធ្វើកិច្ចការស្រាវជ្រាវលើអំពើបាញ់ប្រហារនេះ ដោយមានទាំងការចូល រួមពីក្រុម FBI នោះថែមទៀត។