បន្ទាយមានជ័យ បុរសម្នាក់បានរងរបួសធ្ងន់និងបានស្លាប់ក្រោយពី ានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកមង្គលបូរីបានរយះពេល១ម៉ោងខណះពេលដែលរូបគាត់ជិះម៉ូតូម្នាក់ឯងនៅពេលយប់ទើបមកពីដាក់ចំណីត្រីដោយធ្វើដំណើរដងផ្លូវជាតិសុខៗស្រាប់តែសំណាងអាក្រក់ត្រូវរថយន្តកាមរីមួយគ្រឿងបើកបរព្រហើនឡើងវារថយន្តមួយគ្រឿងទៀតជ្រុលចង្កូតមកបុកម៉ូតូពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលា ម៉ោង ៨.៣០នាទីល្ងាចថ្ងៃទី ៤ខែសីហាឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ខាងជើងស្ពានតាផាន់ប្រហែល១០០ម៉ែត្រស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ. ខេត្តបន្ទាយមានជ័យ។ ប្រភពពត៌មានពសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យអ្នកយកព៌ត័មានដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះគឺបណ្តាលមកពីរថយន្តកាមរីបើកបរពេលយប់ក្នុងល្បឿនលឿននិងឡើងជែងរថយន្តធុនធំខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ រ៉ាឌុត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរង របួសធ្ងន់ ក្រោយពីបញ្ជូនទៅមន្ទីរស្លាប់ ។
ចំណែកអ្នកបើកបរមិនស ្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។ លោកវរសេនិយ៍ត្រីសួននីបូ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅព្រឹកថ្ងៃទី៥សីហានេះថាមុនពេលកើតហេតុគេបានឃើញ់រថយន្តCamryពណ៌ ស ពាក់ស្លាកលេខបន្ទាយមានជ័យ២a០៤៧២បើកបរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុរថយន្តបង្ករក៏បានឡើងជែងរថយន្តធុនធំមួយគ្រឿងក៏ជ្រុលទៅបុកម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០០៥ពណ៌ខ្មៅស្លាកលេខ បាត់ដំបង ១a ៧១៧៧ បើកបរពីត្បូងទៅជើង បណ្តាលអោយបុរអ្នកបើកបរ ម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលគេបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរីបានរយះពេល១ម៉ោង។ក្រោយពីបានវាស់វែងនិងធ្វើកំណត់ហេតុរួចម៉ូតូនិងរថយន្តបង្កបូលីសចរាចរដឹកជញ្ជូនយកទៅរក្សាទុកនៅស្នងការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕



































