សាលារៀនរដ្ឋនិងគ្រិះស្ថានឯកជនទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងនៅដំណើរការៀនសូត្រជាធម្មតា បើទោះបីមានការផ្ទុះឡើងនៅជំងឺកូវីដ19 នៅក្នុងសហគមន៍ 20កុម្ភះក៏ដោយ

ខេត្តកំពង់ឆ្នាំង: បើទោះជាអាជ្ញាធខេត្តកំពង់ឆ្នាំងធ្វើការផ្អាក់ជាបណ្តោះអាសន្ន៍នៅកម្មវិធីមង្គលការ ពិធីជប់លៀងនិងការជួបជុំផ្សេងៗសាលារៀនរដ្ឋនិងគ្រិះស្ថានឯកជននៅខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថានៅតែដំណើរការរៀនសូត្រជាធម្មតាទេគ្រាដែលផ្ទុះឡើងនៅជម្ងឺកូវិដ១៩ នៅសហគមន៍២០កុម្ភះ២០២១ក៏ដោយ។

លោកនុតអង្គា នាយកសាលាបឋមសិក្សាគំរូ ក្រុងកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះ សាលា
បឋមសិក្សាគំរូក្រុងកំពង់ឆ្នាំក៍ដូចសាលានៅទូទាំងប្រទេសដែរកំពង់ដំណើរការនេះមិនមានការរាត្បាតពីជម្ងឺកូវិត១៩ទេ ហើយសាលាមួយចំនួនដែលបានបិទកន្លងទៅនេះវាបណ្តាលមកពីការរីករាលដាលជម្ងឺកូវិត១៩ខ្លាំងទើបត្រូវបានបិទ ។

លោកនាយកសាលាគំរូក្រុងបានអោយដឹងទៀតថាសាលានេះលោកបានធ្វើការអប់រំ ណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ស្តីពីការការពារ៣កុំ.៣ការពារជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកថាជាវិធានការនៃការធ្វើនេះបានរៀបចំត្រឹមត្រូវទី១អប់រំក្មេងៗសិស្សានុសិស្សចេញពីផ្ទះមកត្រូវពាក់ម៉ាស់ការពារហូតដល់សាលានិងមានគណះម្មាការទទួលបន្ទុកត្រួតពិនិត្យមើលកុមារនិងវាស់កម្តៅនិងបាញ់អាកុលផងដែរ ។លោកនាយកសាលាបានធ្វើការសំណូម
ពរដល់មាតាបីតាសិស្សត្រូវតែថែរក្សានៅសុខភាពល្អនិងចូលរួមអនាម័យជាប្រចាំត្រូវលាងដៃនិងទឹកសាប៊ូអាកុលឬជែលតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកសុឹម ប្រឹម ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងតាមរយ:ទូរស័ព្ទនៅវេលាម៉ោង 11 និង 14 នាទី ថ្ងៃទី 18 ខែមីនាឆ្នាំ 2021 ថាសាលាបឋមសិក្សាអនុវិទ្យាល័យទាំងអស់នៅ
ក្នុងខេត្តកំពង់ឆ្នាំងមិនត្រូវបានបិទទ្វារទេគ្រាដែលផ្ទុះឡើងនៅជម្ងឺកូវិត១៩នៅក្នុងសហគមន៍២០កុម្ភះនោះខាងមន្ទីរបានធ្វើការអប់រំណែនាំដល់នាយកសាលាលោកគ្រូអ្នកគ្រូទាំងអស់ត្រូវធ្វើយ៉ាងណាអោយសិស្សានុសិស្សពាក់ម៉ាស់លាងដៃនិងសាប៊ូ អាកុលឬជែលនិងដកគំន្លាតដើម្បីការពារទប់ស្កាត់នៃការរីករាលដាលនៃជំងឺ covid 19និងតាមបណ្តាសាលាទាំងអស់ត្រូវតាមដានជាប្រចាំផងដែរ ។

នៅក្នុងនោះផងដែរតាមបណ្តាសាលានៅតាមក្រុងនិងស្រុកត្រូវធ្វើយ៉ាងណាអនុវត្តន៍អោយបានល្អបសើរតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕