អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទទួលបានអំណោយជាសម្ភារការពារជម្ងឺកូវីដ១៩ ពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលអំណោយសម្ភារការពារជម្ងឺកូវីដ-១៩ ជាម៉ាស អាល់កុល និងជែលលាងដៃ ពីសប្បុរសជន លោកស្រី ស្រូយ ដារ៉ាពៅ និងលោកអនុសេនីយ៍ត្រី ជា ប៊ុនថេង ដើម្បីរួមចំណែកក្នុងការពង្រឹងការការពារជម្ងឺរាតត្បាតកូវីដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស់ចំនួន ៥០,០០០ម៉ាស់ អាល់កុលចំនួន ៣០០លីត្រ និងជែលលាងដៃចំនួន ២៨០ដប។

សម្រាប់សម្ភារដែលទទួលបាននេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ ដែលនេះជាកាយវិការដ៏ថ្លៃថ្លា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខមាលភាពដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋឲ្យកាន់តែបានល្អប្រសើរជាលំដាប់៕