ខេត្តព្រះសីហនុៈដោយសារតែភាពអនាធិបតេយ្យរំលោភបំពានចូលកាន់កាប់ដីជុំវិញបឹងព្រែកទប់(បឹងស្តុបទឹកស្អាតប្រវត្តិសាស្ត្រ)ដោយខុសច្បាប់ពីរសំណាក់ក្រុមមន្ត្រីមានលុយមានអំណាចបុណ្យសក្ក័ធំៗយ៉ាងស្រូចស្រាវនោះគំរោងដែលត្រូវចំណាយប្រាក់រាប់លានដុល្លារបស់អង្គការ(JCA)ជប៉ុនក្នុងជូយស្តាបឹងព្រែកទប់ត្រូវបានបញ្ចប់ទាំងស្រុងហើយគឺបញ្ចប់គ្រប់យ៉ាង។
.យោងតាមប្រភពពត៏មានពីរមន្ត្រីមន្ទីរឧស្សាហកម្មនិងសិប្យកម្មខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថាអង្គការ(JCA)ជប៉ុនមុននិងគេសំរេចថាផ្តល់ជំនូយក្នុងស្តារបឹងព្រែកទប់នេះគេបានឲ្យមន្ត្រីជំនាញរបស់គេមកធ្វើការសិក្សារយៈពេលច្រើនឆ្នាំមកហើយដោយបឹងព្រែកទប់នេះនៅពេលធ្វើការស្តាររូចរាល់វានិងមានទំហំធំនិងជ្រៅជាងមុនអាចស្តុប់ទឹកបន្ថែមបានពីរ២០ទី៣០ម៉ឺនម៉ែត្រគូបឯណ្ណុះដើម្បីបំពេញតំរូវការការប្រើប្រាស់ទឹកស្អាត់របស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុប៉ុន្តែរគូរឲ្យសោកស្តាយគំរោងរបស់អង្គការ(JCA)ជប៉ុនក្នុងការជូយស្តារបឹងនោះត្រូវបានបញ្ចប់ទាំងស្រុងហើយ។
.មន្ត្រីមន្ទីរឧស្សាហកម្មនិងសិប្យកម្មបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថាមូលហេតុដែលអង្គការ(JCA)ជប៉ុនគេបញ្ចប់ការផ្តល់ជំនូយស្តារបឹងនេះគឺដើមឡើយកាលដែលអ្នកជំនាញជប៉ុនគេចុះមកសិក្សាដីនៅជុំវិញបឹងមិនមានបញ្ហារអ្វីចោទទេពោលគឺមិនមានភាពអនាធិបតេយ្យរំលោភបំពានយក(ដីចំណីបឹង.ដីផ្ទៃរងទឹកភ្លៀង)រំខានដល់គំរោងស្តាបឹងនោះឡើយប៉ុន្តែរដល់ពេលចាប់ផ្តើមចុះអនុវត្តន៍បែរជាមានភាពអនាធិបតេយ្យយ៉ាងពេញទំហឹងនៅជុំវិញបឹងព្រែកទប់ទៅវិញហើយដីផ្ទៃរងទឹកភ្លៀងក៍ត្រូវគេឃុបឃិតគ្នារំលោភយកអស់គ្មានសល់នោះទេបង្ករឲ្យមានភាពស្មុកស្មាញគ្រប់បែបយ៉ាងដល់គំរោងស្តាបឹងជាហេតុធ្វើឲ្យអង្គការ(JCA)ជប៉ុនលុបចោលគំរោងនោះភ្លាមៗដោយគ្មានវាចារនិងថ្លែងនោះឡើយ។
ហើយអ្វីដែលគូរឲ្យចាប់បំផុតនោះអ្នកជំនាញជប៉ុនមុននិងបញ្ចប់គំរោងស្តារនេះបាននិយាយរំលិកថាបឹងនេះបើទោះជាស្តារឲ្យធំឬឲ្យជ្រៅប៉ុន្មាក៍អត់ប្រយោជន៍ដែរបើសិនជាភាពអនាធិបតេយ្យនែការរំលោភយកដីចំណីបឹងនិងដីផ្ទៃរងទឹកភ្លៀងនែបឹងនៅតែកើតមានព្រីព្រោះសកម្មភាពទាំងនោះវាជាប្រភពធំបំផុតនែការបំពុលបរិស្ថានបឹងទាំងមូលហើយបឹងនេះបរិស្ថាននិងស្លាប់នៅពេលគេចាប់ផ្តើមធ្វើការសាងសង់សំណង់ផ្សេងៗក៍ដូចជាលំដ្ឋានរស់នៅជុំវិញបឹង។
គូរំលិកផងដែរថាបើតាមបញ្ជីឈ្មោះជាផ្លូវការរបល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពិនិត្យឃើញថាអ្នកពាក់ពន្ធ័សំខាន់ៗរំលោកដីបឹងព្រែកទប់បានសម្រេចឈានមុខគេរូមមានទី១លោកខាត់ប៊ុនណ្ណាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តទី២លោកលុនសុធីមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ៣.ទី៣លោកតេងសូននាយយកដ្ឋានប៉ូលីសព្រំដែនទឹកពាក់ផ្កាយ៣ទី៤លោក
អ៊ូចឡាយអតីតមេប៉ុស្តិប៉ូលីសរដ្ឋាបាលសង្កាត់លេខ៣.ទី៥លោកស៊ាងឡេងមេប៉ូលីសច្រកទ្វាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ.ទី៦លោកកាន់ឡឹងចៅសង្កាត់លេខ៣.ទី៧លោកខៀនសង្ហារអតីតប្រធានមន្ទីរពន្ធដាខេត្តព្រះសីហនុ.ទី៨លោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទី៩លោកស្បោងសារ៉ត់អតីតអភិបាលខេត្តព្រះសីហនុ។ហើយនៅក្នុងចំណោមក្រុមអ្នករំលោភដីដូចបានរៀបរាប់ខាងលើនោះគេសង្កេតឃើញថាអ្នកដែលក្លាហានឈានមុខគេក្នុងការចាក់ដីលុបបឹងនិងធ្វើការសាងសង់សំណង់រឹងមាំរំលោភបំពាន់យកដីតំបន់នោះគឺ
លោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុដោយសំណង់ដ៍មហិមារបស់គាត់ដែលបានចំណាយទុនក្នុងការសាងសង់មិនតិចជាង៥០ម៉ឺនដុល្លានោះកាត់ធ្វើការបានយ៉ាងរលូនពុំមានមន្ត្រីថ្នាក់ណាមួយហានទៅធ្វើហាមឃាត់ឬទៅក្បែរនោះទេ។រីឯអ្នកចាក់ដីរំលោភយកបឹងស្រូចស្រាវជាងវិញគេគឺលោកផ្កាយ៣លុនសុធី.លោកអ៊ូចឡាយ.លោកកាន់ឡឹង.លោកស៊ាងឡេង.។ចំណែកលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុវិញជាប់លំដាប់ថ្នាក់លេខមួយក្នុងការរំលោភយកដីបឹងព្រែកទប់បានសម្រេចនិងបានធំជាងគឺរំលោភយកបាន(ទំហំជា៦ហិកតាឯណ្ណុះ)។
អ្វីដែលបានរៀបរាប់ខាងលើនេះគ្រាន់ជាការរំលិកខ្លះៗពីរមនុស្សដែលពាក់ពន្ធ័ក៍ជាមេខ្លោងឈានមុខគេក្នុងការរៀបចំរំលោភយកដីបឹងព្រែកទប់ដើម្បីឲ្យរាជរដ្ឋាភិបាលមានចំណាត់តាមផ្លូវច្បាប់តែមិននៅតាមបណ្តែតបណ្តោយឲ្យនៅមានភាពអនាធិបតេយ្យដូចនេះបឹងព្រែកទប់និងក្លាយទៅជាបឹងស្តុបទឹកសំអុយជាក់ជាមិនខានឡើយ៕កោះពស់(រូបភាពផ្ទះលោកតាក់វណ្ណថានិងរូបភាពចាក់ដីលុបបឹងកន្លងមក)