កម្លាំងនគរបាលស្រុកទឹកផុសបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្តី ប្រពន្ធ ករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង

0

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ប្ដីប្រពន្ធដែលរក្សាទុក ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវរថភ្លើងស្ថិតនៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តមអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

កាលពីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១៧និង ៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកទឹកផុស ដឹកនាំដោយលោកវរ:សេនីយ៍ទោ គី.សោភស្ស័ ឋានៈអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុកទឹកផុស បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសរុបចំនួន ០៧នាក់ ចុះបង្ក្រាករណីរក្សាទុក.ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុង ភូមិស្រែតាជយ័ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្កំពង់ឆ្នាំង។

ជាលទ្ធផល:កម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្ដីប្រពន្ធដែលមានឈ្មោះដូចខាងក្រោម:-១.ឈ្មោះ ឌួង.សេរីរត្ន័ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងពិដាន រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង(ប្តី)។២.ឈ្មោះ ជា.រ៉ានី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្រែតាជយ័ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្កំពង់ឆ្នាំង(ប្រពន្ធ)។

បើយោងតាមការបញ្ជាក់ពីកម្លាំងនគរបាលស្រុកទឹកផុសបានឲ្យដឹងថាការ ដកហូតវត្ថុតាងខាងលើរួមមានថ្នាំញៀនចំនួន ០២កញ្ចប់ស្មើរ(១.៨០g).ទូរសព្ឌ័០២គ្រឿង.ម៉ូតូ០១គ្រឿង។បច្ចុប្បន្នជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើរួមវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង
បញ្ជូនខ្លួនបន្តមកស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី18 ខែមីនាឆ្នាំ 2021នេះ ៕សុខ គឹមសៀន