មេបញ្ជាការយោធភូមិភាគទី៥បញ្ជាក់ថាកងកម្លាំងទាំងអស់ដែលបានទទួលចាក់វ៉ាក់សាំងសុីណូហ្វាមពីប្រទេសចិនមិនមានបញ្ហាអ្វីធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេមានតែការចៀសផុតពីមេរោគកូវីដ១៩មិនអាចឆ្លងបាន

0

ខេត្តបាត់ដំបង៖ការថ្លែងអះអាងបែបនេះខណះដែលលោកឧត្តមសេនីយ៍ឯកឯក.សំអូនមេបញ្ជាការយោធភូមិភាគទី៥រួមជាមួយកងកម្លាំងចូលខ្លួនចាក់វ៉ាក់សាំងសុីណូហ្វាមពីប្រទេសចិនជាលើកទី២នៅថ្ងៃទី១៨ខែមីនាកន្លងមកថ្មីៗនេះក្រោយទទួលបានចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ជាលើកទី១រួចមក។លោកបន្តថាបន្ទាប់ពីកងកម្លាំងបានចាក់វ៉ាក់សាំងលើកទី១កន្លងទៅមិនមានអាការ:អ្វីកើតឡើងដល់សុខភាពរបស់កងកម្លាំងនៃកងទ័ពក្នុងយុទ្ធភូមិភាគទី៥ក្នុងខេត្តបាត់ដំបងឬប៉ៃលិននិងបន្ទាយមានជ័យឡើយបន្ទាប់ពីចាក់វ៉ាក់សាំងសុីណូហ្វាមលើកទី១និងទី២នេះ។
លោកឧត្តមសេនីយ៍ឯកបន្តថា:មុននឹងធ្វើការចាក់វ៉ាក់សាំងនេះត្រូវបានគ្រូពេទ្យពិនិត្យនិងសួរនាំយ៉ាងយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់បុគ្គលម្នាក់ៗស្របតាមការស្ម័គ្រចិត្តផងមិនមានការបង្ខិតបង្ខំឡើយ។លោកថាកងកម្លាំងទាំងអស់គួរតែចាក់ការពារឲ្យបានគ្រប់គ្នាជាពិសេសកងកម្លាំងដែលនៅការពារគោលដៅប្រឈមហើយកុំជឿតាមពាក្យរបស់មនុស្សបំពុលសង្គមមួយចំនួនផ្សព្វផ្សាយថាចាក់វ៉ាក់សាំងសុីណូហ្វាមពីប្រទេសចិនថាមានបញ្ហាឲ្យសោះផ្ទុយទៅវិញវ៉ាក់សាំង១នេះបានជួយកងកម្លាំងនិងមន្ត្រីរាជការយើងឲ្យផុតពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ទៅវិញទេ។
ការចាក់វ៉ាក់សាំងខាងលើនេះដែរបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី១ជូនថ្នាក់ដឹកនាំខេត្តបាត់ដំបងមន្ត្រីរាជការកងកម្លាំងនិងអ្នកមានអទិភាពមួយចំនួនបានចំនួន៥៨៥៨​នាក់និងលើកទី២បានចំនួន១៤១៦នាក់ផងដែរ៕សៅ សារិទ្ធ