​​ទឹក​ស្រក​ចុះ​បន្តិច​មែន​តែ​ប្រជាពលរដ្ឋ​ឆ្លងសាឡា​ន​ទៅមក​នៅតែមាន​ការព្រួយបារម្ភ​ពី​សុ​វត្តិភាព​

0

បើតាម​ការអោយ​ដឹក​ពី​លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា ស្ថានីយ៍​ជលសា​ស្ត្រ​ទឹកទន្លេ​មេគង្គ​នៅ​រសៀល​ថ្ងៃទី​០៥​នេះ ទឹកបាន​ស្រក​ចុះមក​ត្រឹម ១១,៤០​ម៉ែត្រ ក្រោយពីរ​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​រហូតដល់​១១,៥៦​។​តែ​ទោះជា​មានការ​ស្រក​ចុះ​បន្តិច​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សុ​វត្តិភាព​របស់ខ្លួន ពេល​ឆ្លង​សាឡាង​ទៅមក​ក្នុងខណ​ទន្លេមេគង្គ​ជន​លិច​មើល​ស្ទើ​តែ​មិនឃើញ​កោះ​ត្រើយ​។​ ​

​លោកស្រី ជ័យ សុខ​ខឿ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ថា​ឡា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​និយាយថា​ក្នុង​មួយថ្ងៃៗ​លោកស្រី​បាន​ជិះ​សាឡា​ឆ្លងទៅ​មកជា​រាងរាល់ថ្ងៃ តែ​ក្នុងខណ​ទន្លេ​មេគ​ង្ក​បាន​ជន​លិច លោកស្រី​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​សុ​វត្តិភាព​។​ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង ពេល​មាន​ភ្លៀង​ម្តងៗ មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង ធ្វើឱ្យ​អ្នកជិះ​លើ​សាឡាង​មានការ​តកស្លុត​ខុសពី​ធម្មតា​។​ ​14.08.05_17.08

​លោកស្រី​បាន​បន្តថា​មិនថាតែ​រូបលោក​ស្រី​ទេ សូម្បី​អ្នក​ដែល​ធ្វើដំណើរ​ទៅមក​បាន​លាន់មាត់​ថា ពេល​ទឹក​ឡើង​ខ្លាំង​យ៉ាងនេះ បើសិន​មាន​ខ្យល់ព្យុះ កើតឡើង​ដោយ​យថាហេតុ​ណាមួយ​នោះ និង​ធ្វើឱ្យ​មនុស្ស​ជា​ច្រើ​នាក់​រងគ្រោះថ្នាក់​ជាក់​ជាមិនខាន​។​ដោយហេតុថា​សាឡាង​ដឹក រថយន្ត​មិន​កំណត់​ឱ្យតែ​ដាក់​អស់ រួមទាំង​មនុស្ស​ទៀតផង​នោះ វា​អាច​លើស​ចំណុះ​ក៏​អាច​ថា​បាន​។​

ទើប​ប្រជា​ពល​ដ្ឋ រស់នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ក្តីបារម្ភ បើសិនជា​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត​សំរួល ឱ្យ​ឆ្លងស្ពាន​ជា​បណ្តោះអាសន្ន​ទម្រាំ​សម្ភោ​ធ​បើកដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នោះ ប្រហែល​អ្នកធ្វើដំណើរ​ទៅមក មិនសូវមាន​ការព្រួយបារម្ភ​នោះទេ​៕