ភ្នំពេញៈ ដើម្បីសម្រាលការលំបាក ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបចុះជួបសំណេះសំណាល និងឧបត្តម្ភ អង្ករចំនួន ១តោន ទឹកស៊ីអ៉ីវចំនួន ២០យួរ និងទឹកត្រី ២០យួរ ដល់ភូមិអណ្តូង សង្កាត់ព្រែកប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ ត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវអនុវត្តនូវ វិធាន ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលក្នុងសហគមន៍ ៕