ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្ត គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើការប្រជុំតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ  និងវិធានការណែនាំផ្ទាល់របស់បណ្ឌិត្យសភា ដើម្បីទប់ស្កាត់ទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ពីព្រឹត្តការណ៍សហគមន៍ ២០-កុម្ភៈ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំនិងបានដាក់នូវបទបញ្ជាដាច់ណាត់ក្នុងការគ្រប់គ្រងមន្ត្រីនគរបាល គ្រូនគរបាល ព្រមទាំងអ្នកសិក្សាទាំងអស់ ដែលកំពុងបម្រើការងារនិងបន្តការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យអនុវត្តតាមវិធានការ «៣កុំ ៣ការពារ » របស់សម្ដេចអគ្គមហាសេនាបតីតេជោ  នាយករដ្ឋមន្ដ្រី និងវិធានការរឹតបន្តឹងបន្ថែមទៀតនូវការគ្រប់គ្រងខាងក្នុងបរិវេណបណ្ឌិត្យសភា ២៤/២៤ម៉ោងជារៀងរាល់ថ្ងៃ រួមមាន ពង្រឹងវេនប្រចាំការប្រចាំថ្ងៃដើម្បីដោះស្រាយការងាររដ្ឋបាល គ្រប់គ្រងវគ្គសិក្សា ពង្រឹងវេនយាមត្រួតពិនិត្យច្រកចេញចូលដោយវ៉ាស់កម្ដៅ ផ្តល់ម៉ាស់ លាងដៃ វេនរក្សាអនាម័យបរិស្ថាន ការរក្សាគម្លាតសុវត្ថិភាព ការចាក់វាក់សាំង ជាដើម។