ខេត្តបាត់ដំបង÷មន្ត្រីនគរបាលនៃស្នងការខេត្តនៅរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២១នេះបានឲ្យដឹងថា÷ស្រ្តីជាជនជាតិថៃ២នាក់ចំនួន០២នាក់ដែលបានលួបលួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវបានមន្ត្រីមន្ទីរសុខាភិបាលប្រគល់មកសមត្ថកិច្ចដើម្បីបន្តនីតិវិធីក្រោយធ្វើចត្តាឡីស័ករួចរាល់ជាមួយនិងលទ្ធផលកូវី១៩អវិជ្ជមាន។
សមត្ថកិច្ចនៃអធិការស្រុកសំពៅលូនបានឲ្យដឹងថា:ស្ត្រីជាជនជាតិថៃ២នាក់ខាងលើបានលួចចូលមកទឹកដីកម្ពុជាដោយខុសច្បាប់កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២១ក៏ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនសាកសួរនិងនាំទៅធ្វេីចត្តាឡីស័កស្របតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន។
ប្រភពដដែលបន្តថា:ក្រោយធ្វេីចត្តាឡីស័កតាមកាលកំណត់និងមិនមានពាក់ព័ន្ធករណីCovid១៩ទេនោះមន្រ្តីសុខាភិបាលបានប្រគល់រូបគាត់មកឱ្យសមត្ថកិច្ចនគរបាលផែនជំនាញអតន្តោប្រវេសន៍បន្តអនុវត្តតាមច្បាប់។ស្ត្រីទាំង២នាក់ខាងលើនេះរួមមមាន:១,ឈ្មោះណាប់.ផានិតនភេទស្រីអាយុ២៥ឆ្នាំរស់នៅប្រទេសថៃ(ជនជាតិថៃ)២,ឈ្មោះសុ.ផាផនភេទស្រីអាយុ២៣ឆ្នាំរស់នៅប្រទេសថៃ(ជនជាតិថៃ)។
មន្ត្រីនៃស្នងការខេត្តបានបញ្ជាក់ដែរថា:នៅរសៀលថ្ងៃទី១៩ខែមីនានេះមន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តកំពុងត្រូវបានរៀបចំឯកសារដើម្បីបញ្ជូនអ្នកទាំង២ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕