ខេត្តកំពង់ចាម រួមនិងក្រុមការងារ បន្តអញ្ជើញនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងសម្ភារៈ បង្ការមេរោគកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងសាខាសមាគម ព្រះសង្ឃ សប្បុរសជន ផងដែរ ទៅប្រគេនដល់ព្រះសង្ឍដែលគង់នៅវត្ត ភ្នំពេញថ្មី ស្ថិតនៅភូមិដូនបុស្ស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ចំពោះសម្ភារៈបង្ការជំងឺកូវីដ-១៩ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃនាឳកាសនោះរួមមាន÷ ទឹកអាល់កុល០៥ លីត្រ ម៉ាស់០៥ ប្រអប់ អង្ករ០៥ ការ៉ុង មី០២ កេស ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ កេស។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារសាខាសមាគមក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកម្ពុជាចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩៕