ភ្នំពេញៈ ទីតាំងធ្វើចក្តាឡីស័កចំនួ៩កន្លែងនៅក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានចុះបើកអោយដំណើការនូវទីតាំងដែលបានធ្វើចត្តាទ្បីស័កត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ការសម្រេចចុះទៅបើកទីតាំងធ្វើចក្តាឡីស័កចំនួន៩កន្លែង បានធ្វើឡើង នូវយប់ថ្ងៃទី១៩ ខែមីនា ២០២១ស្ថិតនៅក្នុងបូរីប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទីតាំងទាំង៩កន្លែងនោះរួមមាន:១.ផ្ទះលេខ១៨ផ្លូវលេខM២៨ គម្រោង៦ , ទី២.ផ្ទះលេខ៦ ផ្លូវលេខ៣ គម្រោង៦ ,ទី ៣.ផ្ទះលេខ៣៣ ផ្លូវp០៦ គម្រោង៧ , ទី៤.ផ្ទះលេខ៨៦ ផ្លូវប៉ូទ្បារីសគម្រោង៧ ,ទី៥.ផ្ទះលេខ២១+២៣ផ្លូវ p១០E គម្រោង៧,ទី៦.ផ្ទះលេខ៤៨ ផ្លូវប៉ូទ្បារីស គម្រោង៧, ទី៧.ផ្ទះលេខ៤២៥ ផ្លូវប៉ូទ្បារីសគម្រោង៩,ទី៨.ផ្ទះលេខ ៣៩៧ ផ្លូវប៉ូទ្បារីស គម្រោង៩ និងទី៩.ផ្ទះលេខ៤៦ ផ្សារទំនើបហ័រលាន ផ្លូវប៉ូទ្បារីស គម្រោង៧
ក្នុងពេលចុះទៅបើកទីតាំងធ្វើចក្តាឡីស័កដាក់អោយដំណើរការជាប្រក្រតីឡើងវិញនេះដែរលោករស់ សុភ័ក្តិ អភិ បាលរងខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់សូមអោយយកចិត្តទុកដាក់អនុវត្ត តាមប្រសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពោលគឺត្រូវអនុវត្តនូវវិធាន ៣កុំ និង ៣ ការពារ ហើយនិងអនុវត្តអោយបានដាច់ខាតនូវវិធានការនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរផងដែរ ដើម្បីយើងរួមគ្នាបង្ការ ការពារ ទប់ស្កាត់ ជម្ងឺកូវីដ.១៩ កុំអោយរីករាលដាលចូលសហគមន៍ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភះ ៕