ខេត្តព្រះសីហនុ៖លោក ជំទាវប្រាក់ ចន្ទ សុខា ហិរញ្ញិកគណកម្មាធិការសាខាមន្រ្តីសាខាអនុសាខា រូមនិងមន្រ្តីសា ខាកាកបាទក្រហមនារសៀលថ្ងៃទី ២០ មិនាឆ្នាំ ២០២១បាន នាំអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូន ដល់ប្រជាពលរដ្ឋមាន ជំងឺមហារីកមហារីកប្រចាំកាយ ចំនួន ០១គ្រួសារ.ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ០១គ្រួសា ។ដោយឡែកនៅថ្ងៃទី១៩ខែមិនា ឆ្នាំ២០២១សាខាកាកបាទក្រហមក៏បាននាំយកអំណោយ ឧបត្ថកម្ភ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០១គ្រួសារផងដែរ។
សម្ភារៈដែលផ្តល់ជូនរងគ្រោះដោយអគ្គីភ័យ ចំនួន ០១គ្រួសារ រស់នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទូលបានអង្ករ៣០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ មី ១កេស ត្រីខ ១០កំប៉ុង អាវចំនួន ៥ ខោខ្លី ១ សាប៊ូ ២ដប ស្បែកជើង ១គូរ ប៊ីចេង ១កញ្ចប់/ ១គីឡូ ប្រេងឆា ១ដប/១លីត្រ ច្រាសដុសធ្មេញ ១ដើម ថ្នាំដុសធ្មេញ ១ដប តង់១ សំភារៈផ្ទះបាយ ០១ឈុត និងថវិកា ៥០ម៉ឺនរៀល ។
គ្រូសារជនរងគ្រោះដោយសារជំង្ងឺមហារីកប្រចាំកាយ រស់នៅភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ទទូលបាន អំណោយកាកបាទក្រហមរូមមានអង្ករ៣០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ មី ១កេស ត្រីខ ១០កំប៉ុង អាវចំនួន ៥ ខោខ្លី ១ សាប៊ូ ២ដប ស្បែកជើង ១គូរ ប៊ីចេង ១កញ្ចប់/១គីឡូ ប្រេងឆា ១ដប/១លីត្រ ច្រាសដុសធ្មេញ ១ដើម ថ្នាំដុសធ្មេញ ១ដប តង់១ សំភារៈផ្ទះបាយ ០១ឈុត និងថវិកា ២០ម៉ឺនរៀល ។
ដោយឡែកនៅថ្ងៃទី១៩ខែមិនាឆ្នាំ២០២១សាខាកាកបាទក្រហមក៏បាននាំយកអំណោយឧបត្ថម្ភដល់ប្រជា ពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០១គ្រួសារ រស់នៅភូមិ ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានអង្ករ៣០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) ទឹកស៊ីអ៉ីវ ១យួរ កន្ទេល១ មី ១កេស ត្រីខ ១០កំប៉ុង អាវចំនួន ៥ ខោខ្លី ១ សាប៊ូ ២ដប ស្បែក ជើង ១គូរ ប៊ីចេង ១កញ្ចប់/១គីឡូ ប្រេងឆា ១ដប/១លីត្រ ច្រាសដុសធ្មេញ ២ដើម ថ្នាំដុសធ្មេញ២ដប និងថវិកា ១០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកអាណិតអាសូរ ក្រៃលែងពីសំណាក់ ឯកឧត្តមគួចចំរើន ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសស ម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការ រើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះ លោកជំទាវ សុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺ កូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមានត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់និងត្រូវមានអនាម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬអាល់កុលហ្សែលហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ៖១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ
.២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល .៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
តាមរយះការចៀសវាងទីកន្លែងបីគឺ៖១.កន្លែងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់.២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន.៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕នាគសមុទ្រ









































