នគរបាលខេត្តកំពតនាំជនសង្ស័យបង្ហាញពីសកម្មភាពគាស់ផ្ទះចូលលួចទូរសព្ទដៃនៅក្នុងភូមិសាស្ត្រខេត្តកំពតពីរករណី បានទូរសព្ទដៃ ប្រមាណជាង ៣០០ គ្រឿង

កំពតៈ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពតសហការ ជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោគាស់ផ្ទះ និងលួចទូរសព្ទដៃ ក្នុងភូមិសាស្រ្តខេត្តកំពត ។
នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២១ កម្លាំងនគរបាល បាននាំជនសង្ស័យទៅធ្វើការបញ្ហាញឡើងវិញ នៅទីតាំងកន្លែងកើតហេតុស្តីពីសកម្មភាព នៃការគាស់ផ្ទះលួចទូរសព្ទទាំង នោះ។
ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំ ពត លោកវរសេនីយ៍ឯក លក ញ៉ាវ បានប្រាប់ឱ្យដឹងថាជនសង្ស័យ ក្នុងករណីខាងលើនេះ ឈ្មោះហែម ហ៊ី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកស្នងការរងរូនេះ បានឲ្យដឹងទៀតថា ករណីលើកទី១ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ មានករណីចោរ គាស់ផ្ទះលួចទូរសព្ទ នៅហាងលក់មួយកន្លែង ឈ្មោះ ធី បញ្ញាពេជ្រ ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដោយយកបានទូរសព្ទ័ទំនើប ជិត៣០០គ្រឿង តម្លែប្រមាណ២២ម៉ឺនដុល្លារ។

ករណីលើក ទី ២ នៅ យប់ថ្ងៃ ទី ១៨ ខែមករា ឆ្នាំ ២០២១ មិន ចាំ ម៉ោង នៅ ហាង ទូរស័ព្ទ យីហោ ទូក មាស ថ្មី ស្ថិត ភូមិ ព្រៃ ក្រ ឡា ខាងលិច ឃុំ ទូក មាស ខាងលិច ស្រុកបន្ទាយមាសខេត្តកំពត បាន ទូរស័ព្ទ ដៃ ចំនួន ៨០ គ្រឿង ក្រោយកើត ហេតុ កម្លាំងនគរបាល បានចុះទៅពិនិត្យ និងស្រាវជ្រាវតែមិនទទួល បានលទ្ធផលអ្វី ក្រៅពីឃើញសកម្មភាព ចោរតាមរយៈកាមេរ៉ា ស្វ័យប្រវត្តិនោះទេ។

លោក លោកវរសេនីយ៍ឯក លក ញ៉ាវ បានបញ្ជាក់ថា ស្របនឹងមាន បេសកកម្មស៊ើបអង្កេត ក្នុងក្របខណ្ឌទូទាំងប្រទេស សកម្មភាពនៃការគាស់ផ្ទះ យកទូរសព្ទបានកើត ឡើងនៅ តាមរាជធានីខេត្ត មួយចំនួននោះ ទើបមានតម្រុយអំពី មុខសញ្ញាពាក់ព័ន្ធ ករណីនេះលេចឡើងក្នុងខេត្តបាត់ដំបង។
ដោយមានការណែនាំ នឹងបង្ហាញចង្អុល ពីលោកឧត្តមសេ នីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ចំពោះផែនព្រហ្មទណ្ឌ ខេត្តកំពត ចុះសហការ ជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមកិច្ចដឹកនាំ របស់ លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហា ផ្ទៃ ទើបនគរបាលចម្រុះ តាមឃាត់ខ្លួន ជនសង្ស័យបានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ រួចនាំមកកាន់ខេត្ត កំពតតែម្តង។
នៅចំពោះមុខនគរបាល ជនសង្ស័យ ឈ្មោះហែម ហ៊ី បានសារភាពថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ខ្លួនពិតជាបានចូល គាស់ផ្ទះលួចទូរសព្ទដៃនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតប្រាកដមែន។
ជនសង្ស័យ ហែម ហ៊ី បានបញ្ជាក់ថា នៅម៉ោងប្រហែល ១រំលងអធ្រាត្រ ខ្លួនបានចូលតាម ចន្លោះផ្លូវចង្អៀត ផ្នែកខាងជើងផ្ទះ រួចឡើងទៅជាន់លើបំផុត ហើយគាស់បង្អួចដើរចុះមកជាន់ទីពីរ។
ដោយសារ គ្រប់ទ្វារទាំងអស់ សុទ្ធតែចាក់សោ ខ្លួនក៏ចូលតាមក្រោយខ្នងកុងម៉ា ទើបលោតចុះដល់ ជាន់ផ្ទាល់ដី រួចយកក្រណាត់ គ្របមុខកាមេរ៉ាស្វ័យប្រវត្តិ មុននឹងដើរប្រ មូលយកទូរសព្ទ័ បានចំនួន២៩៧គ្រឿងនោះ៕
សូមបញ្ជាក់ផងដែរថា ករណីកោះផ្ទះលួចទូរសព្ទដៃ នៅក្នុងភូមិសាស្ត្រខេត្តកំពត ចំនួនពីរករណី ដែលជនល្មើសប្រមូលទូរសព្ទបាន ចំនួន៣៧៧គ្រឿង។