​​ខ្យល់ព្យុះ​កន្ត្រាក់​នៅ​ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូរ​ណ៌​ធ្វើអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ ១០​ខ្នង​រង​ការ​ខូ​ត​ខាត​ក្នុងនោះ​១​ខ្នង​រលំ​ដល់​ដី​

0

​កំពង់ឆ្នាំង​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​បាន​រង​ការខូចខាត​ដោយសារ​ខ្យល់ព្យុះ​កន្ត្រាក់​ ​ក្នុងនោះ​ផ្ទះ​១​ខ្នង​បាន​រំ​រាប​ដល់​ដី និង​៩​ខ្នង​ទៀត​របើក​ដំ​បុល​និង​ជញ្ជាំង​។​ករណី​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤​នៅក្នុង​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌​។​15365_350116128486618_1663853826614221817_n ​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ នៅក្នុងពេល​វរ​លា​ខាងលើ​ខ្យល់​និង​ភ្លៀង​មួយ​មេ​បាន​បោកបក់​យ៉ាងខ្លាំង​មកលើ​ភូមិ​អញ្ចាញ​រូង និង​បានធ្វើអោយ​ផ្ទះ​របស់​ ​ផ្ទះ​ចំនូ​ន​១០​ខ្នង​បាន​រង​ការខូចខាត ដែល​ក្នុងនោះ​ផ្ទះ​ចំនួន​៩​ខ្នង បាន​ខូចខាត​បើ​ង​ដំបូល​ ​និង​ផ្ទះ​១​ខ្នង របស់​ឈ្មោះ ហាត ចាន់ ភេទ​ប្រុស ទំហំ​៥​ម​គុណ​និង​៦​ម បាន​រលំ​ដួល​រាប​ដល់​ដី​ទាំងស្រុង​។​10383626_350115871819977_4952344489586374848_n

​ ​តាម​សេចក្តីរាយការណ៍​របស់​សាខា​កាក​ក្រ​បាទ​ក្រហម​ឃុំ និង​លោក​មេឃុំ​អញ្ចាញ​ ​រូង​ក៏មាន​ទូរលេខ​ខូចខាត​ផ្ទះ​ដូច​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​រាយការណ៍​ដែរ​។​ប្រជា​ពល​ ​រដ្ឋ​ជា​ជនរងគ្រោះ​ទាំង​១០​គ្រួសារ មាន​សមាជិក​សរុប​ចំនួន​៤០​នាក់​។​ ​ ​របាយការណ៍​ខាងលើនេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ជូនទៅ​ថ្នាក់​ខេត្ត និង​ក្រ​ ​សួង​ហើយ​តាម​ខ្សែបណ្តោយ​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​រក​ស្បៀងអាហារ​ជួយសង្គ្រោះ​បន្ទាន់​ ​ជូន​ជនរងគ្រោះ​ក្នុងពេល​ឆាប់ៗ​នេះ​។​ ​10553608_350116038486627_5931002620268840162_n (1) 10524724_350116001819964_5863153564782479868_n 10383626_350115871819977_4952344489586374848_n 1795739_350116085153289_9189006135736523549_n