សេចក្តីជូនដំណឹង៖ ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅក្រុងសៀមរាប

ខេត្តសៀមរាប​៖ដើម្បីជាវិធានការបង្ការកុំឱ្យមានការចម្លងកូរីដ-១៩ ចូលក្នុងសហគមន៍ ព្រមទាំងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះ អាសន្ន រយៈពេល ០២ សប្តាហ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថាន សិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវផ្សព្វផ្សាយវឱ្យ បានទូលំទូលាយដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងសៀមរាប គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕