កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយពីសប្បុរសជននានា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ដោយមន្ទីរឧស្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម បានជួយឧបត្ថម្ភ ថវិកាចំនួន២លានរៀល និងទឹកបរិសុទ្ធ៨០០យួរ . ក្រុមហ៊ុន មៅ ហេង លក់ដីឡូត៍ ខេត្តកំពង់ចាម ជួយឧបត្ថម្ភ ថវិកា២លានរៀល . លោក ធួន ជេដ្ឋា និងលោកស្រី ទែន សុថា ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោកស្រី ទែន សុខន ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១០០យួរ . លោក ពៅ សុផល និងលោកស្រី ធួន វិកាវិនី ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក ម៉ម សាវឿន និងលោកស្រី កុយសុភាព ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក លី ប្រិយមិត្ត និងលោកស្រី ឈរ ចន្តា ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន២០០យួរ . លោក ឌី សីហា និងលោកស្រី ឃុន ខុនដែន ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១០០យួរ . ក្រុមហ៊ុន ផលផារ៉ាដាយផ្ទះល្វែង ជួយឧបត្ថម្ភ ថវិកា២លានរៀល ម៉ាសចំនួន៥០០០ម៉ាស និងទឹកបរិសុទ្ធ ៥០កេស . លោក ឈុន ប៊ុន និងលោកស្រី អ៊ុម សាវី ជួយឧបត្ថម្ភ កាហ្វេ ហ្គូរ៉ូស ចំនួន១៧កញ្ចប់ធំ . លោក នី វណ្ណៈ និងលោកស្រី កុយសោភ័ណ ជួយឧបត្ថម្ភ កាហ្វេហ្គូរ៉ូស ចំនួន១៧កញ្ចប់ធំ . ក្រុមហ៊ុន សេរីមង្គលប្រាដឺរហ៊ូត ជួយឧបត្ថម្ភ ម៉ាសចំនួន ១ម៉ឺនម៉ាស . លោក ណារិន បូរ៉ាក់ និងលោកស្រី +លោក ចេត សុខនី និងលោកស្រី ជួយឧបត្ថម្ភ ថវិកា២លានរៀល និងទឹកបរិសុទ្ធ២០០យួរ និងមីជាតិ ចំនួន៥០កេស ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ក៏ដូចជាសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសំភារៈ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ៕