ភ្នំពេញៈ ស្របពេលដែលជំងឺ កូវីដ-១៩ កំពុងតែគំរាមកំហែងសុខភាពប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានឧបត្ថម្ភជាសម្ភារៈ និង ថវិការជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្ការ ការពារ ទប់ស្កាត់ ជំងឺ កូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន។
ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ជំងឺ កូវីដ-១៩ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមាគមន៍ ខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា បាននាំយកម៉ាស់ ជែល អាល់កុល និង ខោអាវវេជ្ជសាស្ត្រ ផ្តល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់យកទៅប្រើប្រាស់ក្នុងទិសដៅ បង្ការ ការពារ ទប់ស្កាត់ ជំងឺ កូវីដ-១៩ ដែលកំពុងតែយាយីសុខភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។
លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ តំណាងលោកអភិបាលខណ្ឌ ដែលអញ្ជើញចូលរួមទទួលសម្ភារៈរបស់សប្បុរសជន បានសម្តែងនូវការស្វាគមន៍និងថ្លែងអំណរ គុណដល់សមាគមន៍ ខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា ដែលបានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ ។ ក្នុងនោះខោអាវវេជ្ជសាស្ត្រចែកជូនទៅក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដោយឡែកម៉ាស់ ជែល និងអាល់កុល ចែកជូនទៅតាមសង្កាត់ សាលារៀន មណ្ឌលសុខភាព និងសហគមន៍ ៕