សាខា កក្រក ខេត្តរតនគិរី៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្ដម ថង សាវុន ជាប្រធាន បានផ្ដល់សូឡាបូមទឹក ដល់ប្រជាពលរដ្ឋនៅភូមិដាលភ្នំ និងភូមិដាលព័រ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី សរុបចំនួន ៧៩ គ្រួសារ ស្មើនិង ៣២៤នាក់ ស្រី ១៦៧នាក់។

រតនគិរី : នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ នេះ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានចុះពិនិត្យមើលការសាងសង់ សូឡាបូមទឹក ពីអូរច្រប់ មកក្នុងភូមិដាលភ្នំ និងភូមិដាលព័រ   ដើម្បីជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋ មនុស្សចាស់ៗ ស្ត្រី និងកុមារ ក្នុងការទៅយកទឹកមកប្រើប្រាស់ ចុះ ឡើងចំណោតខ្ពស់ចម្ងាយ២៥០ម៉ែត្រ។ ដែលគម្រោងនេះបានដំណើការសាងសង់ចាប់ពីថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះសម្រេចបាន ៩០%ហើយ   បន្ថែមលើនេះ លោកនាយកសាខា បានណែនាំប្រជាពលរដ្ឋអោយបង្កើតគណៈកម្មការថែទាំ និងជួសជុល សូឡាបូមទឹកផងដែរ។ 

គួរបញ្ជាក់ផងដែរថា ភូមិខាងលើនេះ ធ្លាប់ទទួលបានអណ្តូងទឹកស្អាតរបស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តរតនគិរីដែរ តែតំបន់នោះខួងមិនមានទឹក៕