អតីតយុទ្ធជនបានលះបង់និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ រហូតធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ!

ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហ៊ួន ភារម្យ អធិការរងផែនការងារសេនាធិការ តំណាងលោកអធិការ បានចូលរួមជាមួយបេឡាជាតិអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត-ក្រុង ដឹកនាំដោយ លោក លាង ហ៊ុន អនុប្រធានមន្ទីរ និងជាប្រធានការិ.បេឡាជាតិអតីតយុទ្ធជននៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងឲ្យ នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើក ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០៧ គ្រួសារ ស្មើនឹងថវិកាសរុបចំនួន ៣៦,២១៣,០០០ រៀល ៕