នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញជាអធិបតី សំណេះសំណាល និងបើកវិញ្ញាសារប្រលង សម្រាប់ដំណើរការនៃការប្រលងប្រជែងជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋ ឱ្យចូលបម្រើការងារជាជំនួយការរដ្ឋបាលសង្កាត់ របស់សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញជាអធិបតី សំណេះសំណាល និងបើកវិញ្ញាសារប្រលង សម្រាប់ដំណើរការនៃការប្រលងប្រជែងជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋ ឱ្យចូលបម្រើការងារជាជំនួយការរដ្ឋបាលសង្កាត់ របស់សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងដំណើរការនៃការប្រលងជ្រើសរើស ដែលរៀបចំនៅសាលាបឋមសិក្សាថ្នល់បត់ មានការអញ្ជើញចូលរួមត្រួតពិនិត្យផងដែរពីសំណាក់លោកអភិបាលរងក្រុង នាយករង ប្រធានការិយាល័យ លោកអធិការរងនគរបាលក្រុង និងសមាសភាពគណៈកម្មការប្រលងជ្រើសរើស ហើយបេក្ខជនដែលបានដាក់ពាក្យ និងចូលរួមប្រលងមានចំនួនសរុប ១៣នាក់ ស្រី ១១នាក់។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានមានប្រសាសន៍សំណេះសំណាល និងលើកទឹកចិត្តដល់ប្អូនៗជាបេក្ខជនប្រលងប្រជែងកុំឱ្យមានការភិតភ័យ ហើយនិងបានបញ្ជាក់អំពីការរៀបចំប្រលងប្រជែងនេះ គឺជាការវាស់ស្ទង់សមត្ថភាព ដែលត្រូវបានធ្វើឡើងដោយសុក្រឹត្យ តម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន។

គួរបញ្ជាក់ផងដែរថា គណៈកម្មការប្រលងជ្រើសរើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋ សង្កាត់កូនគ្រៀល បានសម្រេចជ្រើសរើសបេក្ខចំនួន ០៣នាក់ ដើម្បីបម្រើការងារជាជំនួយការរដ្ឋបាលសង្កាត់ ដោយឆ្លងកាត់ការដាក់ពាក្យ សំរាំង និងប្រលងប្រជែងលើវិញ្ញាសារសរសេរ និងសួរផ្ទាល់មាត់ ហើយបេក្ខជនដែលបានជ្រើសនឹងចុះកិច្ចសន្យាចូលបម្រើការងារ គិតចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ចប់ឆ្នាំ២០២១ ដោយអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃជាធរមាន៕