​​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ប្រជុំ​រៀបចំ​ផែនការ​ត្រៀម​ឆ្លើយតប​ ​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០១៤

0

​កំពង់ឆ្នាំង​៖​លោក អម សុភា ប្រធាន​លេខាធិការដ្ឋាន​គណ​កម្ម​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​រាយការណ៍​អោយដឹងថា​៖​នៅក្នុង​រយះពេល​៧​ខែ​ឆ្នាំ​២០១៤​នេះ​គ្រោះមហន្តរាយ ដែល​កើតឡើង​នៅ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​កើតមាន​ចំនួន​១០​លើក​បណ្តាលអោយ​រលំ​ផ្ទះ​ចំនួន​៧០​ខ្នង​របើក​ដំ​បួល ជញ្ជាំង និង​ទ្រេត​ចំនួន​៣៦៧​ខ្នង របួស​មនុស្ស​១១​នាក់ ប៉ះពាល់​សាលា​រឿន​និង​សាលាឃុំ​បណ្តែត​ទឹក​ចំនួន​២​ខ្នង ខូច​ម៉ូតូ​២​គ្រឿង ងាប់​គោ​៥​ក្បាល ។​???????????????????????????????

គ្រោះ​អាគី​ភ័យ​កើតមាន​ចំនួន​២៣​លើក រ​ទះ​បាញ់​៣​លើក បណ្តាលអោយមាន​មនុស្ស​ស្លាប់​៦​នាក់ របួស​៧​នាក់ ឆេះ​ផ្ទះ​អស់​៣៤​ខ្នង​និង​ខូចខាត​សម្ភា​រះ ទ្រព្យសម្បត្តិ​មួយចំនួនធំ​ទៀត​។​សេចក្តីរាយការណ៍​នេះ​បាន​រាយការណ៍​ជូន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​ម​ហ្ត​រាយ​ខេត្ត ដែល​បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា​ឆ្នាំ​២០១៤ ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​។​???????????????????????????????

​យោងតាម​ប្រសា​ស​ន៏​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​យោងតាម​ការ​ព្យាករ​ណ៏​របស់​ក្រសួង​ធន់​ធាន​ទឹក​និង​ឧតុនិយម​អំពី​គ្រោះទឹកជំនន់​នៃ​ទន្លេមេគង្គ​ដែល​អាច​ហក់​ឡើង​ខ្ពស់ជាង​កំរិត​ប្រកា​សអា​ ​សន្ន គណ​កម្ម​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ខេត្តកំពង់ឆ្នាំង បាន​បើកប្រជុំ​ពិភាក្សា​ត្រៀម​ឆ្លើយតប​និង​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​អាច​កើតមាន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នាពេល​ខាងមុខនេះ​។​ការប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុម​ប្រឹ​ ​ក្សា​ខេត្ត និង​ដែលមាន​ការអញ្ជើញ​ចូល​រូ​ម​ពី​លោក​ប្រធាន លោក​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត​ដែលមាន​ការចូលរួម​សរុប​៧០​នាក់​។​ ​ ​???????????????????????????????

លោក ឈួ​រ ច័​ន្ឌ​ឌឿ​ន អភិបាលខេត្ត​បាន​លើកឡើងថា​៖​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ខេត្តស្ទឹងត្រែង​មណ្ឌល​គី​រី រត​នះ​គី​រី កំពង់ចាម ត្រូវបាន​ទឹកជំនន់​ទន្លេមេគង្គ​បាន​គំរាមកំហែង​ដល់​កំរិត​ប្រកាសអាសន្ន​និង​៣​ទៅ​៤​ថ្ងៃ​ខាងមុខ​ទៀត​ទឹកជំនន់​និង​ហូរ​ចាក់​មក​បឹង​ទន្លេសាប ឆ្លងកាត់​ព្រែក​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​អាចធ្វើអោយ​ប្រជាពលរដ្ឋ​យើង​រស់នៅ​តាម​ដង​ទន្លេ​មាន​ផលប៉ះពាល់​មួយចំនួន​ផងដែរ ប្រសិនបើ​កំពស់​ទឹកទន្លេ​ហក់​ឡើង​ខ្លាំង​ថែមទៀត​។​???????????????????????????????

​ ​លោក ឈួ​រ ច័​ន្ឌ​ឌឿ​ន បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​អង្គភាព​ខេត្ត​ទាំងអស់​ត្រូវ​ត្រៀម​លក្ខ​ណះ​ទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​ទឹកជំនន់​ខាងលើនេះ​។ ដូចជា​ត្រូវ​ត្រៀម​បំ​រ៉ុង​រក​ទី​ទូល​សុ​វត្ថ​ភាព​មានដូចជា​ទី​ទូល​ធម្មជាតិ ទួល​វត្ត ទួលសាលា​រៀន ទួល​សំណង់​ផ្សេងៗ សម្រាប់​ជំលៀស​ប្រជាពល់រដ្ឋ​និង​ជំលៀស​សត្វ​ពា​ហ​នះ ។ ក្នុងនោះដែរ​អង្គភាព​ពាក់​ពន្ធ​មួយចំនួន​ដូចជា​មន្ទីរ​សុខាភិបាល​មន្ទីរពេទ្យ ត្រូវ​ត្រៀម​ថ្នាំពេទ្យ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ត្រូវ​ត្រៀមកម្លាំង​និង​ម​ធ្យោ បាយ​ជាមួយ​អង្គភាព​មួយចមនួនទៀត​ដើម្បី​ជួយ​ដឹកជញ្ជូន​ជំលៀស​ប្រជាពលរដ្ឋ​។ ???????????????????????????????

ដោយឡែក​សាខា​កាកបាទក្រហម​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក​ត្រូវ​ត្រៀម​ស្បៀងអាហារ​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ត្រូវ​រាយ​ការ​ណ៏​ជាបន្ទាន់​នូវ​សភាព​ការ​គ្រោះទឹកជំនន់​ដែល​បាន​កើតឡើង​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​អោយបាន​ទាន់ពេលវេលា​។​ ​ ​លោក​អភិបាលខេត្ត​សូម​ថ្លែង​អំណ​គុណ​ផងដែរ​ដល់​លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន​ជួយ​ឧបត្ថម​ថវិកា​ជាង​២៤​លាន​រៀល​ស្មើ​និង​៦​ពាន់​ដុល្លា ដល់​គណ​កម្ម​ធិ​កា​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ខេត្ត ដើម្បី​ទុក​ចាត់ចែង​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​ ​ ​លោក ឈួ​រ ច័​ន្ឌ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​IMG_0365

និយាយ​អោយដឹងទៀតថា​កំពស់​ទឹកទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៤ ន​នេះ​មាន​កំពស់​៧,៩០​ម៉ែត្រ​ប្រៀបធៀប​រួះ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៣ ទឹក​មាន​កំពស់​៧,១០​ម៉ែត្រ និង​បើ​ប្រៀបធៀប​ឆ្នាំ​២០១១ ទឹក​មាន​កំពស់​៧,៥០​ម៉ែត្រ ដូច្នេះ​ទឹក​ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​កំពស់​ខ្ពស់ជាង​ឆ្នាំ​២០១៣​មាន​កំពស់​៨​តឹក​ដែល​គួរអោយ​ព្រួយបារម្ភ​ផងដែរ ចំណែក​ទឹក​ដែល​ត្រូវ​ប្រកាសអាសន្ន​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​កំពស់​

១១​ម៉ែត្រ​។​ ​ ​លោក អភិបាលខេត្ត​ក៏បាន​សំណូមពរ​ផងដែរ​ដល់​ប្រធាន​មន្ទីរ​ព័​ត៏​មាន​ខេត្ត​អ្នក​សារ​ព័​ត៏​មាន​ខេត្ត​ម​ត្រូវ​ជួយ​ផ្សព្វផ្សាយ​ស្ថានភាព​កំពស់​ទឹកជំនន់ ស្ថានភាព​ធាតុអាកាស​ប្រែប្រួល​ប្រចាំថ្ងៃ ដើម្បី​ផ្សព្វផ្សាយ​នៅក្នុង​កាសែត​និង​ក្នុង​ទទូរ​ទស្ស​ន៏​នៅក្នុង​ប្រទេស បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ និង​មាន​វិធានការ​ណ៏​ទប់ស្កាត់ និង​ជំលៀសចេញ​បាន​ទាន់ពេលវេលា​៕ ​ ​ ​( ឈៀង ថា​រិ​ទ្ធ ) កំពង់ឆ្នាំង​,​ថ្ងៃទី​០៥.០៨.២០១៤