ខេត្តបាត់ដំបង÷អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងរួមនិងទ្រព្យសម្បត្តិមួយចំនួនគ្មានសល់ដែលអគ្គិភ័យនេះគេសង្ស័យថាបង្កឡើងដោយឆ្លងចរន្តអគ្គិភ័យនី។ហេត្នេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នៅវេលាវេលាម៉ោង១៣:៤០នាទីស្ថិតនៅក្នុងក្រុមទី១២ភូមិគង់ទុំឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា:ផ្ទះ០១ខ្នងដែលបានរងគ្រោះដោយអគ្គិភ័យខាងលើនេះមានទំហំ៧មx៧ម(ឆេះទាំងស្រុង)របស់ម្ចាស់ឈ្មោះឡាប.រុំភេទស្រីអាយុ៦៨ឆ្នាំមានទីលំនៅនៅកន្លែងកើតហេតុខាងលើ។នៅក្នុងហេតុការនេះបានធ្វើឲ្យខូចខាតរួមមាន៖ឆេះផ្ទះ០១ខ្នង,ឆេះប្រាក់ខ្មែរអស់១.៥០០.០០០រៀល,ឆេះប្រាក់បាតអស់១០.០០០បាត,ឆេះសម្ភារ:ក្នុងផ្ទះមួយចំនួនទៀតប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេមូលហេតុឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបន្តថាភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងរថយន្តស្នងការខេត្ត០១គ្រឿងនិងរថយន្តស្រុកឯកភ្នំ០១គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡានទើបបង្ក្រាបអគ្គិភ័យបានទាំងស្រុងមិនឆ្លងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងបន្តទៀត៕សៅ សារិទ្ធ។





































