បន្ទាយមានជ័យ៖លេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តបន្ទយមានជ័យបានរាយឈ្មោះមន្ត្រីក្រឡាបញ្ជូី មន្ត្រីជាប់កិច្ចសន្យា មន្ត្រីហាត់ការ ជំនួយការមេធាវីនិងមន្ត្រីប៉ូលីស ១២នាក់នៅខេត្តបន្ទាយមានជ័យត្រូវដាក់អោយនៅដាច់ដោយឡែក ។
អ្នកទាំងនេះ ត្រូវរង់ចាំលទ្ធផលតេស្តសំណាករកមេរោគកូវីត ១៩ លោកសៅ ផល្លី ដែលពួកគេប៉ះពាល់ផ្ទាល់និងប្រយោលនៅពេលឈ្មោះនេះកាលពីថ្ងៃតី២០ខែមីនាឆ្នាំ២០២១ បានទៅហូបបាយនៅផ្ទះរបស់លោករឹទ្ធិ នៅទល់មុខសាលាដំបូងខេត្តនាភូមិតារាងបាល់សង្កាត់កំពង់ស្វាយក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោករឿន លីណា ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តបន្ទយមានជ័យ បានចេញលិខិតមួយចុះថ្ងៃទី២២ខែមីនាឆ្នាំ២០២១ ស្តីពីបញ្ជីឈ្មោះអ្នកមានវត្តមាននៅកន្លែងលក់បាយផ្ទះលោករឹទ្ធិកាលពីរសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២១ និងអ្នកពាក់ព័ន្ធនឹងលោកសៅ ផល្លី ដែលត្រូវដាកអោយនៅដាច់ដោយឡែកមួយរយៈ(ធ្វើចត្តាឡីស័ក) រង់ចាំលទ្ធផលធ្វើលោកចៅ ផល្លី (តេស្តសំណាករកមេរោគកូវីត ១៩ សិន ។
សមាសភាពដូចខាងលើរួមមាន១២នាក់ ក្នុងនោះមានក្រឡាបញ្ជី៤នាក់ មន្ត្រីជាប់កិច្ចសន្យាម្នាក់ មន្ត្រីហាត់ការ៤នាក់ ជំនួយការមេធាវីម្នាក់ មន្ត្រីប៉ូលីសព្រហ្មទ័ណ្ឌម្នាក់និងមន្ត្រីប៉ូលីសគ្រឿងញៀនម្នាក់ ។
មន្ត្រីទាំងនោះ ធ្វើការជាមួយឬទាក់ទង់លោកព្រះរាជអាជ្ញារង ចៅក្រមនិងស្នងការដ្ឋាននគរបាលនៅខេត្តបន្ទាយមានជ័យ (មានជូនតារាងបញ្ជីឈ្មោះ ភ្ជាប់) ។
មកទល់ថ្ងៃទី២៣ខែមីនា ប្រភពពីទីតាំងខាងលើបានអោយដឹងថា ៖ មន្ត្រី/អ្នកមានឈ្មោះខាងលើ បានទៅផ្តល់សំណាករកមេរោគកូវីត ១៩ ធ្វើចត្តាឡីស័ក(ដាក់អោយដាច់ដោយឡែក ១៤ថ្ងៃហើយ ) ។
ជាមួយគ្នានេះ ក៏រង់ចាំលទ្ធផលសំណាករបស់លោកចៅ ផល្លី ដែលជាអ្នកប៉ះពាល់នឹងអ្នវិជ្ជមានកូវីត ១៩ ផងដែរ ៕ដោយ៖ ឃិន គន្ធា