ខេត្តបាត់ដំបង÷តាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបានពីសមត្ថកិច្ចនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះបានឲ្យដឹងថា÷គ្រាប់យុទ្ធមិនទាន់ផ្ទុះដែលបានប្រទះឃើញនៅលើទីតាំងទី១គឺនៅព្រឹកថ្ងៃទី២៣ខែមីនានេះនៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ)ស្ថិតក្នុងភូមិមុខវត្តឃុំគាស់ក្រឡស្រុកគាស់ក្រឡខណះដែលព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យទើបបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ(PKF)ចំនួន១៦កេះស្មើនឹង៤០០០គ្រាប់(ផលិតនៅប្រទេសឣាមេរិច)។តាមការពិនិត្យជាក់ស្តែងគ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ហើយខូចគុណភាពប្រហែល៩០%នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
ប្រភពដដែលបន្តថា:គ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី២នៅព្រឹកថ្ងៃដដែលខាងលើនៅវេលាម៉ោង៨:០០នាទីបានប្រះឃើញចំនួន២៩គ្រាប់ខណះដែលមានប្រជាកសិករជាម្ចាស់ស្រែឈ្មោះរឿម.គង់ភេទប្រុសអាយុ៤២ឆ្មាំរស់នៅភូមិថ្មីឃុំកន្ទឺ១ស្រុកបាណន់បានមករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ថាបានឃើញគ្រាប់នៅក្នុងដំបូកក្នុងស្រែរបស់ខ្លួន។ក្រោយពីកំលាំងប៉ុស្តិ៍បានទៅត្រួតពិនិត្យឃើញគ្រាប់មានចំនួន២៩គ្រាប់ក្នុងនោះមាន:គ្រាប់60mm១៩គ្រាប់,គ្រាប់DK82ចំនួន៤គ្រាប់,គ្រាប់80mmចំនួន៤គ្រាប់,គ្រាប់75mmចំនួន០១គ្រាប់និងគ្រាប់B40ចំនួន០១គ្រាប់។
ចំណែកគ្រាប់យុទ្ធភ័ណ្ឌដែលប្រទះឃើញលើទីតាំងទី៣ក្នុងថ្ងៃដដែលនៅវេលាម៉ោង១០:០០នាទីបានប្រទះឃើញចំនួន០៦គ្រាប់ខណះដែលកំពុងកាយដីធ្វើផ្លូវក៏ប្រទះឃើញហើយប្រជាពលរដ្ឋម្នាក់ឈ្មោះទឹម.ស៊ីណាក់ប្រុសអាយុ៦៤ឆ្នាំរស់នៅចំណុចទួលសង្កែបបួយស្ថិតនៅភូមិកោះរាមឃុំខ្នាចរមាសស្រុកបវេលបាត់ដំបងបានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យដើម្បីយកមករក្សាទុកបណ្តោះអាសន្ន។
ក្នុងនោះមាន:គ្រាប់80mm០១គ្រាប់,គ្រាប់B40ចំនួន០១គ្រាប់,គ្រាប់ម៉ីន69ចំនួន០១គ្រាប់,គ្រាប់បែកដៃចំនួន០៣គ្រាប់។
សមត្ថកិច្ចឲ្យដឹងដែរថាបច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌសរ៉ុបទាំង៣ទីតាំងក្នុងស្រុកទាំង៣ខាងលើមកដល់ពេលនេះសមត្ថកិច្ចដែនទាំង៣ទីតាំងបានប្រគល់ឲ្យមន្ត្រីជំនាញនៃអង្គភាពCMAXរួចរាល់ហើយដើម្បីយកទៅរក្សាទុករងចាំធ្វើការកំទេចចោលនៅពេលក្រោយ៕សៅ សារិទ្ធ





































