ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ, ត្រីខ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី និងជូនក្រុមគ្រួសារ លោកអនុសេនីយ៍ទោ ញ៉យ ឌីណា មន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំត្បាល់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដែលកំពុងតែធ្វើចត្តាឡីស័កនៅផ្ទះ ស្ថិតនៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការណែនាំបន្ថែម អោយយកចិត្តទុកដាក់ អនុវត្តនូវវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនជានិច្ចផងដែរ៕ដោយ៖ចាន់ ធី