0

ខេត្តបាត់ដំបង÷ក្រុមជនសង្ស័យ២នាក់ត្រូវបានបន្សល់ទុកម៉ូតូខ្លួនឯងដែលជិះដើរធ្វើសកម្មភាព(លួច)ឲ្យសមត្ថកិច្ចជួយមើលថែខណះដែលជនរងគ្រោះបានឃើញទាន់ពេលនូវសកម្មភាពពួកគេទើបនាំគ្នាដេញតាមតែត្រូវបានពួកគេបានរត់គេចរួចខ្លួន។ករណីចោរធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋនេះសមត្ថកិច្ចប្រាប់ថាបានកើតឡើងនៅអំឡុងវេលាម៉ោង១:០០នាទីរំលងអាធ្រាតថ្ងៃទី២៤ខែមីនាឆ្នាំ២០២១ត្រង់ចំណុចសួនច្បារក្នុងសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង។
ប្រភពខាងលើបន្តថា÷មុនពេលកើតហេតុគេបានឃើញក្រុមចោរមានគ្នាចំនួន២នាក់ជិះម៉ូតូចុះឡើងៗរហូតមានឱកាសឲ្យអំណោយផលបន្តិចក៏បានឈប់ម៉ូតូប្រមាណមួយសន្ទុះរួចបានចូលកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋអ្នកដើរលេងយប់ដូចគ្នាប៉ុន្តែសកម្មភាពនេះមិនបានសម្រេចទេព្រោះតែម្ចាស់ក្រឡេកឃើញទាន់ក៏ស្រែកផ្អើលឆោឡោឡើងហើយក៏នាំគ្នាដេញចាប់ប្រកៀកប្រកិតរហូតទម្លាក់ម៉ូតូខ្លួនចោលរត់យកតែរួចខ្លួនបាត់ស្រមោលតែម្តង។
សមត្ថកិច្ចបញ្ជាក់ថាម៉ូតូដែលក្រុមចោរបន្សល់ទុកនៅកន្លែងកើតហេតុនេះមានម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅសេរី២០១៥មានស្លាកលេខកំពង់ស្ពឺ១H.០៦៤៦ត្រូវបានយកទៅមើលថែនៅអធិការនគរបាលក្រុងបាត់ដំបងដើម្បីបន្តប្រម៉ាញ់អ្នកទាំងពីរនៅពេលក្រោយ៕សៅ សារិទ្ធ