ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន សុភក្រ្ក័ អភិបាល នៃគណៈអភិបាលក្រុងសំរោង រួមជាមួយលោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “
ជំនាញវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ “ ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ (COVID-19) ដែលរៀបចំឡើង ដោយមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមលោកអនុប្រធានមន្ទីរ លោកអភិបាលរងក្រុង សមាជិក ស.ស.យ.ក ក្រុង និងសិស្ស-និស្សិត សរុប ៥០នាក់៕ដោយ៖ចាន់ ធី






































