ខេត្តឧត្តរមានជ័យ៖
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨៖៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការស.អ.កខេត្ត និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយចែកជូនដល់គ្រួសាអតីតយុទ្ធជនចំនួន ១០គ្រួសារ ដែលជាគ្រួសារសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពស្នងការរដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ស្ថិតនៅភូមិបាក់វែក ឃុំ-ស្រុកចុងកាល់។
ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គ.ក, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១យួរ, ត្រីខ ១យួរ, មី ១កេស និងថវិកា ចំនួន ៣០,០០០រៀល ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានណែនាំបន្ថែម ដល់គ្រួសារអតីតយុទ្ធជនទាំង ១០គ្រួសារ ឲ្យផ្សព្វផ្សាយបន្ត ដល់បងប្អូនអតីតយុទ្ធជននៅក្នុងភូមិ អនុវត្តនូវវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនជានិច្ចផងដែរ៕ដោយ៖ចាន់ ធី






































