វិវាទពលរដ្ឋ៩គ្រួសារភាគីដើមបណ្តឹងទាមទារដីផ្លូវមួយ១កន្លែងត្រូវបានបញ្ចប់

បន្ទាយមានជ័យ:វិវាទពលរដ្ឋ៩គ្រួសារភាគីដើមបណ្តឹងទាមទារដីផ្លូវមួយ១កន្លែង នៅត្រង់ជាប់អតីតស្រះ និងរណ្តៅដីខាងក្រោយសាលាក្រុងនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ត្រូវបានសះជាបញ្ចប់ហើយនារសៀលថ្ងៃទី២៦ មីនា ២០២១នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។

    លទ្ធផលគឺត្រូវបើកផ្លូវទទឺង៥ម៉ែត្រអោយវែងជាងមុន  ក្នុងនោះលោកអ៊ុំ  សុផល  ភាគិចុងចម្លើយ បានធ្វើសម្បទានដីទំហំ៥ម៉ែត្រគុណ៣០ម៉ែត្រ រើរបងថ្ម អោយធ្វើផ្លូវទាល់ទៅជាផ្លូវធ្លាយ ។

    ចំណែកលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក្នុងនាមអាជ្ញាធរនឹងផ្តល់ចំណងដៃកសាងផ្លូវក្រាលថ្មមិច ដាក់លូូ ….។

    ហើយនាពេលខាងមុខ ដីធ្លីពលរដ្ឋនេះ ក៏នឹងអាចទទួលបានការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីនានាប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនៈវត្ថុផងដែរ ព្រោះដីធ្លីលែងមានទំនាស់ ។

     លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធាន/អនុប្រធានមន្ទីររៀបចំដែនដី នគររោបនីយកម្ម សំណង់និងសុរិយោដីខេត្ត មន្ទូីរសាធារណការនិងដឹកជញ្ជូន លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងអហខេត្ត លោកប្រធានការិយាល័យ ភូមិបាលក្រុង លោកអធិការង មេបញ្ជាការរងមូលដ្ឋានអ ហក្រុង ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធ និងអ្នកសារព័ត៏មាន។

     តំណាងប្រជាពលរដ្ឋ៩គ្រសារបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់រូប ដែលបានជួយអត្តរាគមន៍ ពិសេសលោក អ៊ុំ សុផល ដែលបានផ្ដល់ដីផ្ទាល់ខ្លួន ៥មែត្រ គុណនិង៣០ម៉ែត្រ ក្នុងរបងបេតុង មកធ្វើផ្លូវ បន្តពីផ្លូវចាស់ អាចចេញទៅផ្លូវខាងក្រោយឆ្ពោះទៅសាលារៀន និងបានការជួលជុលឡើវិញចាក់ថ្នមិចសំរួលដំណើរលើផ្លូវមួយនេះ ពីការឧបត្ថមរបស់លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតផងដែរ។

     តំណាងប្រជាពលរដ្ឋ៩គ្រសារ ផ្ដល់សំភាសដូចខាងក្រោម៖

……………….,… រូបភាពនិងសំលេងដើម ……………….,…៕ដោយ៖ ឃិន គន្ធា