ជាងប៉ះកង់តាមចិញ្ចើមផ្លូវម្នាក់ត្រូវរដ្ឋបាលក្រុងព្រះសីហនុខ្លូនក្នុងពេលចុះរៀបចំសណ្តាប់ធ្លាប់តាមបណ្តោយផ្លូវលេខ១០០(វិថីឯករាជ្យ)

ខេត្តព្រះសីហនុ៖ខណៈក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាម បណ្តោយផ្លូវលេខ១០០(វិថីឯករាជ្យ)ក៏ត្រូវបុរសជាជាងប៉ះកង់តាមចិញ្ចើម្លូវម្នាក់ស្រែកជេរប្រមាថព្រមទាំងបើប្រាស់(ដាវសាំម៉ូរ៉ៃ)គម្រាមកាប់សម្លាប់មកលើក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុទៀតផង ក្រោយពេលក្រុមការងារ ចុះណែនាំនិងតម្រូវឲ្យជាងប៉ះកង់រូបនោះ រុះរើសម្ភារៈប៉ះកងរបស់គាត់ដែលដាក់តាំងលើចិញ្ចើមផ្លូវចេញឲ្យអស់ តាមកិច្ចសន្យាដែលបានធ្វើកន្លងមក។

    ជាងប៉ះកង់ខាងលើ មានឈ្មោះ ខៀវ ប៊ុនធឿន មានអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ គ្មានអត្តសញ្ញាណប័ណ្ណ អាសយដ្ឋានរស់នៅបច្ចុប្បន្ន សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ(មុខរបរប៉ះកង់)

  ជុំវិញការចាប់ខ្លូន ជាងប៉ះកង់ខាងលើ ត្រូវបានមន្រ្តីសាលាក្រុងព្រះសីហនុធ្វើការបញ្ជាក់ថាជាងប៉ះកង់ ឈ្មោះ ខៀវ ប៊ុនធឿន នេះកន្លងមកត្រូវបានក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ ណែនាំជាច្រើនលើកច្រើន សាររួចមកហើយ ថែមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ដីចំណីផ្លូវបន្តទៀតដោយតម្រូវឲ្យធ្វើការរុះ រើចេញពីលើចិញ្ចើមផ្លូវនិងកម្រាលថ្មក្រានីតដើម្បីទុកលទ្ធភាពឱ្យបងប្អូនក្រុមការងារអនាម័យក្រុងចូលទៅប្រមូលសំរាម និងលាងសម្អាតភក់ជ្រាំ ប្រេងម៉ាស៊ីនប្រឡាក់លើថ្មក្រានីតនៅតាមទីតាំងទាំងនោះឱ្យបានស្អាត។ ប៉ុន្តែរជាងប៉ះកង់ខាងលើនេះ រាល់កិច្ចសន្យារបស់គាត់ជាមួយក្រុមការងារសាលាក្រុង គាត់មិនបានអនុវត្តន៏នោះ ឡើយតែផ្ទុយទៅវិញខណៈ ក្រុមការងារ ចុះណែនាំនិងតម្រូវឲ្យ រុះរើសម្ភារៈប៉ះកងរបស់គាត់ដែលដាក់ តាំងលើ ចិញ្ចើម ផ្លូវចេញឲ្យអស់តាមកិច្ចសន្យា បែរជាគាត់(ជាងប៉ះកង់)ស្រែកជេរប្រមាថ ព្រមទាំងបើប្រាស់(ដាវសាំម៉ូរ៉ៃ) គម្រាមកាប់សម្លាប់មកលើក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុទៀតផង ទើបត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ ខ្លូនជាងប៉ះកង់ទំនើងរូបនោះតែម្តងទៅ។

  បច្ចុប្បន្ន ជាងប៉ះកង់ទំនើងខាងលើត្រូវបានបញ្ចូនខ្លូនទៅអធិការដ្ឋាននគបាលក្រុងព្រះសីហនុ ចាត់ការ តាមនិតីដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តព្រះសីហនុ ។

គួរបញ្ចាក់ងដែរថាក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ ដូចនេះទាមទារឲ្យមានការចូលរួមពីប្រជាពល រដ្ឋដែលប្រកបរបរអាជីវកម្មផ្សេងៗចូលរួមជាមួយនឹងអាជ្ញាធរក្រុងក្នុងការរក្សានូវសណ្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានល្អ ស័ក្តិសមទៅនឹងទីក្រុងទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និងជាតារារះនាទិសនិរតីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៕