ខេត្តក្រចេះ : នៅវេលាម៉ោងប្រមាណជា ៣ និង ៣០នាទីរសៀល ថ្ងៃទី៤ខែ សីហា ឆ្នាំ២០១៤ លោកងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំនម្លាំង សមត្ថកិច្ច ចម្រុះចុះទៅធ្វើរការ បង្ក្រាប ទីតាំងស្តុកឈើធ្នង់ខុសច្បាប់មួយកន្លែង របស់មេឈ្មួញម្នាក់ដែលស្ថិតនៅ ចំណុច ឃុំកន្តួត ស្រុកចិត្របូរី ខេត្តក្រចេះ ទៅតាមសេចក្ដីរាយការ ដ៍ច្បាស់ការដែលគាត់ ទទួលបាន។
ក្នុងខណ:ពេលដែលលោកងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះនិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាប ទីតាំងស្តុកឈើធ្នង់ ខុសច្បាប់របស់មេឈ្មួញម្នាក់នោះបាន នារសៀលថ្ងៃនោះ គឺ រឹបអូសបាន ឈើធ្នង់ចំនួនប្រមាណជា បីម៉ែត្រគីប និងរថយន្តចំនួន ពីរគ្រឿង ដែលមេឈ្មួញម្នាក់នោះ តែងតែយកទៅធ្វើរចរាចរ ដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ ចេញពីចំណុច ឃុំកន្តួត ដោយឆ្លងកាត់តាម ស្រុក ស្នួល
ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ជារៀងរាល់យប់ តាមរយ:នៃការ ឃុបឃិតគ្នាយ៉ាង ស្ងាត់ៗជាមួយនឹង លោក ឌីណា ជា មន្ត្រី ប៉ូលិសប្រឆាំង បទ ល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និង លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួត កន្លងមក នេះបើ យោង ទៅតាម សេចក្ដីរាយការណ៍ ដែលភ្នាក់ងារ កាសែត កម្ពុជាថ្មី ប្រចាំខេត្តក្រចេះទទួលបានពីប្រជាពលរដ្ឋដែលរស់នៅឃុំកន្តួត នាពេល ថ្មីៗ នេះ ។
ប្រភព ព័ត៍មានបានលើកឡើងបន្តរទៀតថា តើ លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួត នឹងរកពាក្យពេជ្រអ្វីដើម្បីមកថ្លាថ្លែងដោះសារ ជាមួយនឹងលោកងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ យ៉ាងដូចម្ដេចដែរនោះទេ នៅក្នុងខណពេល ដែលលោកងិន ពេជ្រ និងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅ បង្ក្រាបទីតាំងស្តុកឈើធ្នង់ខុសច្បាប់របស់មេឈ្មួញម្នាក់ ដែលនៅមិនឆ្ងាយ ពីសង្កាត់រដ្ឋបាលព្រៃឈើរបស់គាត់យ៉ាងដូច្នេះនោះ ហើយកន្លងមក លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួតតែងតែពោលពាក្យអះអាង យ៉ាងខែង
រែងនិងវាយឬកពារយ៉ាងក្រអឹតក្រទមដាក់អ្នក កាសែត និងភ្នាក់ងារ ទូរទស្សន៍ នៅក្នុងស្រុកមួយចំនួនថា កន្លែងគាត់គ្មានបទល្មើសព្រៃឈើកើតឡើងនោះឡើយ ចង់ផ្សាយ ក៍ផ្សាយចោះ ឲ្យតែ ព័ត៍មាននោះ ប្រកបដោយទៅដោយភាពសុក្រិតនិងយុត្តិធម៍ ចំពោះរូបគាត់។ ហើយទីតាំងស្តុកឈើធ្នង់ខុសច្បាប់ របស់មេឈ្មួញដ៍មានឈ្មោះបោះសំលេងយ៉ាង ល្បីល្បាញខ្ទរខ្ទៀរ ប្រចាំនៅឃុំកន្តួត ស្រុកចិត្របូរី ដែលលោក
ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះនិងកម្លាំងសមត្ថកិច្ចចម្រុះចុះទៅ បង្ក្រាបនោះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា គឺ ជាទីតាំងស្តុកឈើធ្នង់ខុសច្បាប់ របស់ លោក ចិន ដែលមាន ទីលំនៅបច្ចុប្បន្ន នៅកន្លែងកើតហេតុខាងលើ ។ ចំណែក ឯ ឈើធ្នង់និងរថយន្តពីរគ្រឿង ដែលសមត្ថកិច្ចរឹបអូសបានពីឈ្មួញម្នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកទៅរក្សារទុកជាបណ្ដោះអាសន្ន នៅឯស្ថានីយ៍បណ្ដុះកូនឈើខ្សា របស់ផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាម នីតិវិធីច្បាប់ ៕