ខេត្តកណ្តាល៖ថ្ងៃពុធ ១១ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០ នាទី មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ រោងចក្រមានទំហំ ១២០x៨០ មែត្រ ។
ភ្លើងបានឆេះរោងបាយកម្មករទំហំបណ្ដោយ ៨០x១៥ មែត្រ ។
+ ករណីនេះបណ្ដាលអោយមានកម្មករ ០១ នាក់ រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ។
+ ខូចខាតសំភារះរួមមានៈ
- ម៉ាស៊ីនភ្លើងធំចំនួន ០១ គ្រឿង
- ម៉ាស៊ីនស្កេនក្រយ៉ៅដៃចំនួន ១៥ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន ។
+ ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជាជនជាតិ កូរ៉េខាងត្បូង ។
- កម្មកររោងចក្រមានចំនួន ១៦៧៥ នាក់ ស្រី ១៣១៨ នាក់ ដែលកំពុងធ្វើការងារ ។
+ មូលហេតុៈ ដោយសារផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។
+ បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាលចំនួន ០១ គ្រឿង និងរថយន្តទឹក(7NG) ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ គីប ។
ប្រភព : នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ