ក្រុងប៉ោយប៉ែត៖ ដំណឹងរីករាយ! ប៉ោយប៉ែតនៅតែស្អាតស្អំ អ្នកទាំង១០២នាក់ បន្ទាប់ពីបានធ្វើតេសសំណាកនិងចន្ថាឡីស័ករយះពេល១៤ថ្ងៃ ចំពោះអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ១០មីនា នៅក្នុងក្រុងប៉ោយប៉ែតក្នុងករណីសង្ស័យថាមានករណី ការឆ្លងវីរុសកូវិដ១៩ ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ នៅកោះពេជ្រ រាជធានីភ្នំពេញ។ ហើយបុរសជនជាតិចិននោះបានរត់គេចពីមណ្ឌលចត្តាឡីស័កនិងមន្ទីរពេទ្យ ។
ក្រោយពីបានធ្វើចត្តាឡីស័កគម្រប់១៤ថ្ងៃ និងពិនិត្យសំណាកជាលើទី២ ជាលទ្ធផលគឺ អវិជ្ជមាន ពីមេរោគកូវីដ ១៩ទាំអស់គ្នា! ពួកគាត់អរគុណអាជ្ញាធរ និងកងកម្លាំងកាពារទាំងអស់ ដែលបាន ធ្វើការ ទាំងយប់ថ្ងៃ យ៉ាងយកចិត្តទុកដាក់ និងមានការហត់នឿយ មិនរាថយ បានទទួលភាពជោគជ័យ ក្នុងកិច្ចការងារមួយនេះ! សូមចូលរួមវិធានការណ៌ ៣កុំ ៣ការពារ និងពីរចូលរួមទាំងអស់គ្នាជាបន្ត ដើម្បីយើងទាំងអស់គ្នា។
បញ្ជាក់ថា៖ នៅក្រុងប៉ោយប៉ែតនា រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានករណី សង្ស័យថាមានករណី ការឆ្លងវីរុសកូវិដ១៩ ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ នៅកោះពេជ្រ រាជធានីភ្នំពេញ។ហើយបុរសជនជាតិចិននោះបានរត់គេចពីមណ្ឌលចត្តាឡីស័កនិងមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ចំពោះ អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ១០មីនា នៅក្នុងក្រុងប៉ោយប៉ែត ចំនួន១០២នាក់ ក្នុងសណ្ឋាគារអន្តរជាតិ V9 និង សណ្ឋាគាប៉ារ៉ាម៉ា២ នេះ សម្រាប់ ជនជាតិកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាត អោយពួកគាត់ វិលត្រឡប់ ទៅគេហដ្ឋាន មានសេរីភាព វិញ នៅព្រឹកនេះ ប៉ុន្តែសម្រាប់ជនជាតិបរទេស អាជ្ញាធរមាន ពិនិត្យ ឯកសារ ពាក់ព័ន្ធ បើជនជាតិបរទេស រូបណា មានឯកសារ ត្រឹមត្រូវ ស្របច្បាប់ គឺអាជ្ញាធរ ក៏ អនុញ្ញាត ឱ្យមានសេរីភាព ផងដែរ ប៉ុន្តែបើជនជាតិណា មានភាពមិនប្រក្រតី ចំពោះឯកសារ ( ខុសច្បាប់ ) អាជ្ញាធរ និងចាត់ការតាមនិតិវិធី ដោយប្រគល់ជូនមន្ត្រីជំនាញ អន្តោប្រវេសន៍ ធ្វើតាមផ្លូវច្បាប់៕ដោយ៖ ឃិន គន្ធា